Breaking News

លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវជាតិលេខ១!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នៅរសៀលថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ជាតំណាងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ និងស្រុកលើកដែក កិច្ចប្រជុំប្រារព្ធធ្វើនៅវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានសមាភាពចូលរួមពី លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥ និងមន្ត្រីក្រោមឱវាទ។





No comments