ប្រជាពលរដ្ឋជាង១,៧០០គ្រួសារ គោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ តាមបែបឈ្នះឈ្នះ និងបានពិសានំបញ្ចុកសាមគ្គីដោយក្តីរំភេីបសប្បាយយ៉ាងក្រៃលែង នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត!!
ក្រុងប៉ោយប៉ែត៖ នារសៀលថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ ជាប្រវត្តិសាស្ត្រថ្មីដ៏មានតម្លៃបំផុតលេីទឹកដីភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចុះដោះស្រាយសម្របសម្រួលបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ ជូនប្រជាពលរដ្ឋជាង១,៧០០គ្រួសារ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីពិសានំបញ្ចុកសាមគ្គីសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋជាង១,៧០០គ្រួសារនៅក្នុងបរិវេណវត្តទំនប់ក៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានទទួលលទ្ធផលជាទីពេញចិត្ត ដោយបានបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកនេះទាំងស្រុង តាមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំជូនបងប្អូនប្រជាពលរដ្ឋ តាមបែបឈ្នះឈ្នះ ។
នៅក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឆ្លៀតពេលដ៏មានតម្លៃយ៉ាងមមាញឹក បានហៅ ទូរសព្ទ Video Call មកចួបសំណេះសំណាលផ្ទាល់ជាមួយលោកយាយលោកតា ពូមីង បងប្អូន ប្រជាពលរដ្ឋ ដែលទេីបបញ្ចប់វិវាទរ៉ាំរ៉ៃប្រកបដោយភាពស្និទ្ធស្នាលបំផុត ដែលធ្វេីឱ្យប្រជាពលរដ្ឋកាន់តែរំភេីបសប្បាយបំផុត ។ ឆ្លេីយតបនឹងមនោសញ្ចេតនានៃទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បងប្អូនប្រជាពលរដ្ឋដែលទេីបបញ្ចប់វិវាទរ៉ាំរ៉ៃនៅភូមិទំនប់ក៥ បានសម្តែងអារម្មណ៍រីករាយត្រេកអររហូតស្រក់ទឹកភ្នែករលីងរលោងលាយឡំនឹងស្នាមញញឹមប្រកបដោយក្តីរំភេីបសប្បាយយ៉ាងក្រៃលែង។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បាននាំយកទាំងមាន់ទា បន្លែ ផ្លៃឈេី ដូង ចេក ល្ហុង ខ្នុរ ជាដេីម ដែលជាភោគផលពួកគាត់បាន ចិញ្ចឹម ដាំដុះ មេីលថែតាមផ្ទះ មកគោរពផ្ញេីជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ទុកជាវត្ថុភ្ជាប់និស្ស័យកំដរដៃ បញ្ជាក់អំពីចំណងទឹកចិត្តគោរពស្រលាញ់ ដ៏ស្ម័គ្រស្មោះ និងការដឹងគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
No comments