Breaking News

រដ្ឋបាលខណ្ឌមានជ័យបានចុះបាញ់ថ្នាំសម្លាប់មូសនៅក្នុងភូមិទួលរកា១!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការយកចិត្តទុកដាក់ពីលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក្នុងនោះលោក ជាសុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានដឹកនាំក្រុមការងារ ដោយសហការជាមួយរដ្ឋបាលខណ្ឌ បានចុះបាញ់ថ្នាំសម្លាប់មូសនៅក្នុងភូមិទួលរកា១ បានចំនួន ១៦៥ ខ្នងផ្ទះ រួមទាំងនៅក្នុងបរិវេណវត្តចាក់អង្រែក្រោមផងដែរ។

ជាលទ្ធផល ក្រោមពីបានចុះទៅបាញ់ថ្នាំសម្លាប់មូសរួច ប្រជាពលរដ្ឋដែលបានរស់នៅក្នុងមូលដ្ឋាន បានចេញសាទររីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលរាជធានី រដ្ឋបាលខណ្ឌមានជ័យ ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។






No comments