សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អាជ្ញាធរដែន និងបងប្អូនប្រជាកសិករក្នុងឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់គ្រាប់ពូជស្រូវ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តក្រចេះ៖លោកមេឃុំ បូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងនាមបងប្អូនប្រជាកសិករ បានសំដែងនូវការសប្បាយរីករាយ និងសូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងថ្នាក់ដឹកនាំខេត្ត ដែលបានផ្តល់ជូននូវគ្រាប់ពូជស្រូវទាន់ពេលវេលា ដល់ប្រជាពលរដ្ឋដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នា កំឡុងខែតុលា ឆ្នាំ២០២៤ កន្លងមកនេះ ដើម្បីមានលទ្ធភាពស្តាការដាំដុះឡើងវិញ ហើយមកដល់ពេលនេះគឺផលដំណាំស្រូវបានដុះលូតលាស់យ៉ាងល្អ និងទទួលបានទិន្នផលខ្ពស់ថែមទៀតផង ។

ការថ្លែងអំណររបស់អាជ្ញាធរដែនដី និងបងប្អូនប្រជាកសិករ ក្នុងឃុំបូសលាវ ស្រុកចិត្តបុរី ធ្វើឡើង ក្នុងឱកាស ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាល នៃ គណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចុះជួបសំណះសំណាលជាមួយបងប្អូនប្រជាកសិករកំពុងធ្វើការប្រមូលផលស្រូវ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដែលកើតចេញពីអំណោយគ្រាប់ពូជស្រូវរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

ជាថ្មីម្តងទៀត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តក្រចេះ ក្នុងនាមអាជ្ញាធរដែន និងបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវគ្រាប់ពូជស្រូវចំនួន ៦០៥តោន ៧០០គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិកររងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ សរុប ៥ក្រុង ស្រុក ៣១ឃុំ ស្មើនឹង ១៥៧ភូមិ ចំនួនគ្រួសារ ៦.១១៩គ្រួសារ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កន្លងមកនេះ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានសំដែងនូវការរីករាយដោយបានឃើញនូវដំណាំស្រូវរបស់ប្រជាកសិករ បាននឹងកំពុងទទួលផលដោយផ្ទាល់ពីគ្រាប់ពូជស្រូវផ្តល់ជូនដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងថ្នាក់ដឹកនាំខេត្ត។

ឯកឧត្តម ប្រធានក្រុមការងារបានជម្រាបជូនថា នៅគ្រប់កាលៈទេសៈ សម្តេចប្រមុខរាជរដ្ឋាភិបាល និងសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា តែងតែបារម្ភ និងគិតគូរវែងឆ្ងាយពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយនៅក្នុងគ្រាលំបាក និងពេលមានតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គឺតែងតែមានការគិតគួរយកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង និងអាជ្ញាធរដែនដីដើម្បីធ្វើយ៉ាងណា ជួយដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា ។ 

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា អ្វីដែលខ្លាំងសម្រាប់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខ្មែរយេីង គឺយេីងតែងរួមគ្នា សហការគ្នា ហេីយប្រគៀកស្មាជួយគ្នាក្នុងគ្រាលំបាក និងពេលមានតម្រូវការជាក់ ស្តែងក្នុងគ្រាដែលបងប្អូនប្រជាកសិករ ជួបប្រទះគ្រោះទឹកជំនន់បង្ករអោយខូចខាតផលដំណាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់នូវគ្រាប់ពូជស្រូវ ដើម្បីអោយប្រជាកសិករមានលទ្ធភាពស្តាឡើងវិញ បន្ទាប់ពីទទួលរងការខូចខាតដោយសារគ្រោះមហន្តរាយទឹកជំនន់ ។ ជាមួយនេះ ប្រមុខរាជរដ្ឋាភិបាល បានជម្រុញអោយក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ដោយមិនអាចពន្យារពេលបាន ព្រោះថា វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ៕



       

            

No comments