សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសងជល់មាន់ដាក់កុំព្យូទ័រកំពុងដំណើរការយ៉ាងរលូនសូមមន្ត្រីពាក់ព័ន្ធក្នុងស្រុកស្អាងចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី០៩.០១.២០២៥ ទីតាំងល្បែងស៊ីសងត្រូវបានបង្កប់នៅក្នុងផ្ទះមួយកន្លែងទីតាំងស្ថិតនៅភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល  កំពុងលួចបើកដំណើរការជារៀងរាល់ថ្ងៃស្នើសុំលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងចុះបង្ក្រាបផង។

ទីតាំងខាងលើបើតាមប្រភពប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនបានលើកឡើងថាទីតាំងល្បែងខាងលើបើកដំណើរការជារៀងរាល់ថ្ងៃទោះបីយ៉ាងណាប្រជាពលរដ្ឋនៅតែសង្ឃឹមថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាលនិងយកចិត្តទុកដាក់បង្ក្រាប។

ប្រជាពលរដ្ឋសំណូមពរលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងសូមមានវិធានការចុះបង្ក្រាបទីតាំងខាងលើផងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានបានចាក់ជាមិនខាន។

បច្ចុប្បន្នពលរដ្ឋនិងមហាជនសង្កេតឃើញថាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបល្បែងសុីសងនៅក្នុងដែនរបស់ខ្លួនជាពិសេសអំពើចោលកម្មផ្សេងៗនិងក្មេងទំនើងយ៉ាងសកម្មសង្ឃឹមថាទីតាំងលួចលាក់បើកល្បែងសុីសងខាងលើនេះនឹងបង្ក្រាបបានចាក់ជាមិនខាន។

អង្គភាពរស្មីក្រុងតាខ្មៅចូលរួមផ្សព្វផ្សាយសកម្មភាពនៅក្នុងមូលដ្ឋានក៏ដូចចូលរួមចំណែកជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុក.ខេត្តដើម្បីជ្រាបជាព័ត៌មានដែលអាជ្ញាធរមិនទាន់ទទួលបានក្នុងដៃរបស់ខ្លួន អង្គភាពយើងនិងធ្វើការបំភ្លឺរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មានសូមអរគុណ។(ប្រភពពីអាខោនfacebookសារព័ត៌មានវិបុលច្បារអំពៅ!!!)





No comments