លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពចូលរួមដាំដើមឈើប្រណិតជាច្រើនដើមរៀបចំដោយសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យក្នុងបរិវេណអនុវិទ្យាល័យគោកបញ្ជាន់!!!
ដើមឈើប្រណិតទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ។
ទោះជាប្រទេសស្ថិតនៅក្រោមម្លប់សន្តិភាព ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់បូជាសាច់ ស្រស់ ឈាមស្រស់ រហូតដល់សម្ដេចតេជោត្រូវរងនៅការពិការភ្នែកក្នុងការធ្វើការតស៊ូដណ្ដើមយកសន្តិភាពនិងរាជបល្ល័ង្គថ្វាយព្រះមហាក្សត្រ និងជូនប្រជាពលរដ្ឋគោរពសក្ការៈដល់សព្វថ្ងៃនិងរស់ក្រោមម្លប់សុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំជាថ្នាក់ដឹកនាំព្រមទាំងសមាជិកសមាជិកាលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សកាយរឹទ្ធិ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតរកអ្វីប្រៀបផ្ទឹមពុំបានគុណសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃការលះបង់តស៊ូបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្រទេសជាតិព្រះមហាក្សត្រ ប្រជាជនទោះប្រទេសស្ថិតនៅក្នុងសម័យកាលសុខសន្តិភាពក៏សម្ដេចតេជោនៅតែគិតគូទៅដល់កូនចៅជំនាន់ក្រោយដោយស្មារតីជាតិនិយមរួបរួមបង្រួបបង្រួមជាតិ។
សាមគ្គីជាតិ ឯកភាពជាតិរវាងខ្មែរនិងខ្មែរគ្រប់ស្រទាប់វណ្ណៈទោះនៅក្នុងប្រទេសនិងក្រៅប្រទេសខ្ញុំបាទនាងខ្ញុំទាំងអស់សូមថ្កោលទោសទៅក្រុមឧទ្ទាមក្រៅប្រទេសមួយក្តាប់តូចដែលមានចេតនាបំផ្លាញនូវសន្តិភាព បំផ្លាញនៅរាជបល្ល័ង្គ បំផ្លាញនៅឆ្នាំងបាយប្រជាពលរដ្ឋជាពិសេស មានចេតនាផ្ដួលរំលំនិងរដ្ឋប្រហាររាជបល្ល័ង្គ ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលទទួលបានការសក្ការៈគោរពស្រឡាញ់ពីប្រជាពលរដ្ឋទូទាំងប្រទេសពួកក្រុមឧទ្ទាមក្រៅប្រទេសតែងតែព្យាយាមគ្រប់រូបភាពបង្កចលាចលម្ដងហើយម្ដងទៀតដែលទទួលបរាជ័យក្រោមការទប់ស្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាចុងបញ្ចប់យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យលោកនាយកលោកគ្រូអ្នកគ្រូសិស្សានុសិស្សកាយរឹទ្ធិ សូមគោរពជូនពរដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រនិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី សូមសម្តេចប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ព្រះជន្មាយុយឺនយូរនិងបន្តការពារសន្តិភាពដែលជាម្លប់សម្រាប់កូនចៅបានរស់ជ្រកក្រោមដំបូលនៃសុខសន្តិភាព។
យើងចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត និងភាពបៃតងនៃភពផែនដី។
No comments