សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើកដំណើរការវិញហើយ៖ទីតាំងបើកល្បែងស៊ីសងចាក់បាល់និងជល់មាន់ដាក់កុំព្យូទ័លួចបើកក្នុងហាងបញ្ចាំដី.ឡាន.និងម៉ូតូ យីហោM77ក្រោយពីកម្លាំងអធិការក្រុងប៉ោយប៉ែតចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ផ្សាយចេញថ្ងៃទី២២.១២.២០២៤ ពិតជាអស្ចារ្យមែនទីតាំងបើកល្បែងស៊ីសងបង្កប់នៅក្នុងហាងបញ្ចាំ.ដី.ឡានមួយកន្លែងបើកដំណើរការវិញហើយ ក្រោយពីកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតចុះបង្ក្រាបបានមួយចំអិនកំពឹសកាលពីថ្ងៃទី៩ខែធ្នូ២០២៤ កន្លងទៅនេះ តែពេលនេះមានអវត្តមានជាលើកទី២ហើយ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តើលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋានខេត្តបន្ទាយមានជ័យយល់ឃើញយ៉ាងណាចំពោះទីតាំងល្បែងស៊ីសងខាងលើក្រោយពីកម្លាំងជំនាញអធិការក្រុងប៉ោយប៉ែតចុះបង្ក្រាបម្ដងហើយ ទីតាំងមួយកន្លែងនេះបានបើកដំណើរការសារជាថ្មី។

បើសិនជាអាជ្ញាធរនៅក្រុងប៉ោយប៉ែតមិនទាន់ទទួលបានព័ត៌មាននេះទេអង្គភាពសារព័ត៌មាន{រស្មីក្រុងខ្មៅ}ការផ្សព្វផ្សាយទីតាំងបើកល្បែងស៊ីសងខាងលើក៏ដូចជាការជូនដំណឹងទៅដល់មន្ត្រីមូលដ្ឋានពាក់ព័ន្ធមានវិធានការទប់ស្កាត់។

បើតាមប្រភពបណ្ដាញអ្នកសារព័ត៌មានជាច្រើនបានលើកឡើងថាលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតហាក់បីដូចជាអសមត្ថិភាពក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបឬស្រាវជ្រាវជុំវិញទីតាំងបើកលេងល្បែងស៊ីសងទាំងនោះ ចំណែកឯលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតវិញហាក់បីដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងការចុះពិនិត្យក្នុងដែនរបស់ខ្លួនទាល់តែសោះ។ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាព ទង្វើបែបនេះហើយ បានជាអ្នកសារព័ត៌មានរាយការណ៍ជូនលោកអភិបាលក្រុងរូបនេះចូលមើលហើយមិនឆ្លើយតបបែរជាប្លុក telegram ទៅវិញ ទាំងនេះគឺជាទង្វើអសីលធម៌សម្រាប់ថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានក្នុងការទទួលព័ត៌មានជុំវិញប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានរាយការណ៍ឬជូនដំណឹង។

ពលរដ្ឋនៅតែទូចស្នើសុំ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ មេត្តាជួយពិនិត្យនិងដុះក្អែរលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតផង កុំឱ្យស្ពឹកដៃស្ពឹកជើង កុំឈ្ងោកមុខពេកងើបខ្លះទៅឲ្យដឹងថាបទល្មើសនៅក្នុងមូលដ្ឋានយើងមានអ្វីខ្លះ យល់ញាតិឃ្លាតច្បាប់ បង្ក្រាបខ្លះទៅវាមិនពិបាកនោះទេសម្រាប់មន្ត្រីនៅក្នុងមូលដ្ឋានក្នុងកិច្ចការបម្រើជូនប្រជាពលរដ្ឋក៏ដូចជាគោរពអនុវត្តទៅតាមបទបញ្ជា គោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” មានលក្ខណៈសម្បត្តិ ៧យ៉ាង របស់ក្រសួងមហាផ្ទៃ ទប់ស្កាត់រាល់ល្បែងស៊ីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតឬបើកលេងល្បែងដោយខុសច្បាប់ក៏ដូចជាចូលរួមចំណែកក្នុងការទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានរបស់យើងផងដែរ។ 

ក្នុងនាមជាសមត្ថកិច្ចដឹងហើយថាអំពើចោរកម្មចោរលួច- ចោរឆក់-ចោរប្លន់ គឺកើតចេញពីល្បែងស៊ីសងទាំងនោះ បើសិនជាមន្ត្រីជំនាញយកចិត្តទុកដាក់បន្តិចក្នុងការបង្ក្រាបល្បែងសុីសងក្នុងដែនរបស់ខ្លួន ក៏ដូចជាចូលរួមការកាត់បន្ថយអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។ 

ប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមយ៉ាងមុតមាំចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ស្នងការខេត្តបន្ទាយមានជ័យ និង ដាក់បទបញ្ជាជូនដល់មន្ត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីចុះពិនិត្យទីតាំងបើកល្បែងសុីសងដែលខុសច្បាប់ទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាត និងប៉ះពាល់ដល់សង្គម។

សង្ឃឹមថាលោកស្នងការខេត្តបន្ទាយមានជ័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការចង្អុលបង្ហាញទៅដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងដែលខុសច្បាប់។

ជាពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏ជាប្រធានគណៈបញ្ជាការឯកភាពខេត្តគួរតែមានវិធានការចង្អុលបង្ហាញទៅដល់មន្ត្រីក្រោមឱវាទជាពិសេសលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតឱ្យសកម្មរាល់ការទទួលព័ត៌មានមិនថាពីប្រជាពលរដ្ឋឬអ្នកសារព័ត៌មានសូមឱ្យមានវិធានការនិងទប់ស្កាត់ផង។ កុំឱ្យប្រជាពលរដ្ឋឬអ្នកសារព័ត៌មានរាយការណ៍ជូនលោករាល់ភាពអសកម្មក្នុងដែនរបស់លោកបែរជាមើលហើយប្លុកទូរសព្ទឬទៅលេខក្រាម។

ទង្វើទាំងនេះមិនមែនជាចរិតពិតរបស់ថ្នាក់ដឹកនាំមន្ត្រីមានអំណាចនៅក្នុងមូលដ្ឋានឡើយក្នុងកិច្ចការបំពេញកាតព្វកិច្ចបម្រើរាស្ត្រនោះទេ។

សង្ឃឹមថាឯកឧត្តមអភិបាលខេត្តនិងយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញទៅដល់មន្ត្រីក្រោមឱវាទក្នុងការបង្ក្រាបល្បែងស៊ីសង់ឬបទល្មើសផ្សេងៗបានចាក់ជាមិនខាន។

អង្គភាពរស្មីក្រុងខ្មៅរិះគន់ក្នុងន័យស្ថាបនាមិនបានរិះគន់ជាប់ពន្លិចនោះទេ សូមមន្ត្រីពាក់ព័ន្ធមេត្តាយល់ អង្គភាពយើងនិងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធរាល់ម៉ោងធ្វើការស្ដីពីរបបសារព័ត៌មានហ្នឹងធម្មនុញ្ញជីវៈអ្នកសារព័ត៌មាន។ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ៖0967117744/017279124/0885835777 សូមអរគុណ។🙏🙏🙏



No comments