លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងលោក សុង សារិទ្ធិ ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី សមាជ សមាភាពសហពន្ធ័សហជីពកម្ពុជា(CCTU)!!!
ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងលោក សុង សារិទ្ធិ ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី សមាជ សមាភាពសហពន្ធ័សហជីពកម្ពុជា(CCTU)ក្រោមអធិបតីភាពឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះ សូមចូលរួមអបអរសាទរលោក ឈិន សូនី ទើបឡើងកាន់តួនាទីថ្មីជាប្រធានសហភាពសហព័ន្ធ សហជីកជាតិកម្ពុជា(CCTU)អាណត្តិទី៨ កម្មវីធីប្រារព្ធធ្វើភោជនីយដ្ឋានទន្លេបាសាក់២ ស្ថិតនៅបណ្តោយមហាវិថីព្រះមនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសដ៏ឱឡារឹកនេះ លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) រួមទាំងអង្គពិធីទាំងមូល បានគោរពថ្លែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ថ្លៃថ្លា របស់ឯកឧត្តម ង៉ុយ រិទ្ធ រដ្ឋលេខាធិការ នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានញ៉ាំងឲ្យអង្គពិធីសមាជទាំងមូល កាន់តែមាន ភាពអធិកអធមថែមទៀត ។
នៅក្នុងអាណត្តិទី៨នេះក្នុងមានជាប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU)បានធ្វើការប្តេជ្ញាចិត្ត ដើម្បីជាការតបស្នង និងអរគុណជូនដល់សមាជិក ក្រុមប្រឹក្សាភិបាល សហភាពសហព័ន្ធសហជីពជាតិកម្ពុជាទាំងអស់ដែលបានផ្តល់ការទុកចិត្តបោះឆ្នោតគាំទ្រឲ្យខ្ញុំបាទ បានជាប់ជាប្រធាន (CCTU)ក្នុងការដឹកនាំអាណត្តិទី៨នេះមានដូចតទៅ៖
១.ខិតខំយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត ដើម្បីដឹកនាំសហភាពសហព័ន្ធសហជីព ជាតិកម្ពុជា (CCTU)ឲ្យស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សហភាព (CCTU)ដែលមានជា ធរមាន។
២.ខិតខំអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូល រួមចំណែកក្នុងការជួយដល់បងប្អូនកម្មករ និយោជិតទូទាំងប្រទេស ឲ្យមានជីវភាពរស់នៅសមរម្យ ។
៣.ចូលរួមសហការល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើក កំពស់ទំនាក់ទំនងវិជ្ជាជីវៈនិងចូលរួមអភិវឌ្ឍន៍សុខដុមនីយកម្ម ក្នុងវិស័យការងារនៅកម្ពុជា។
៤.ចូលរួមជួយសម្របសម្រួល និងស្វែងរកដំណោះស្រាយសមស្របជូនកម្មករ និយោជិត ដែលមានវិវាទកើតឡើង នៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ឲ្យទទួលបានលទ្ធផល ឈ្នះ ឈ្នះ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។
៥ជួយបណ្តុះបណ្តាលផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់កម្មករ និយោជិត អំពីច្បាប់ស្តី ពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់បេឡាជាតិសន្តិសុខសង្គម ព្រមទាំងបទដ្ឋានគិតិយុត្តិនានា ដែលពាក់ព័ន្ធនឹងវិស័យការងាររួមទាំងអនុសញ្ញាអន្តរជាតិខាងការងារផងដរ។
៦.ចូលរួមប្រជុំពិភាក្សាក្នុងកិច្ចសន្ទនាសង្គម ជាមួយបណ្តាអង្គការជាតិ អន្តរជាតិ និង ស្ថាប័នពាក់ព័ន្ធនានា ក្នុងភាពជាដៃគូ និងស្មើភាព។
៧.បង្កើនទំនាក់ទំនង និងសហការជាមួយ បណ្តាអង្គការដៃគូរ និងសហជីពអន្តរជាតិនានា រួមមាន ILO, Acils ITUC, ITUC-AP, WFTU, ASEANTUC, ACFTU, VGCL, LTU និង Industrial ជាដើម។
ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្រុមប្រឹក្សាភិបាលសហភាពសហព័ន្ធសហជីពជាតិកម្ពុជា CCTU ឲ្យមានភាពល្អប្រសើរឡើងជាលំដាប់។
៨.ចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសពាក់ព័ន្ធលើ វិស័យការងារ សំដៅធ្វើឲ្យមានភាពប្រសើរឡើង ផ្នែកសុខដុមនីយកម្ម និងទំនាក់ទំនងវិជ្ជាជីវៈ ល្អ ឈានឆ្ពោះទៅរក សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។
ជាទីបញ្ចប់នេះ លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU)គោរពជូនពរ ឯកឧត្តម រដ្ឋលេខាធិកា គណៈអធិបតី ភ្ញៀវ កិត្តិយស ជាតិ អន្តរជាតិ និងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល សូមទទួលបាននូវពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
No comments