ជំនួបទ្វេភាគីរវាងសហជីពប្រចាំប្រទេសកម្ពុជាCCTU និងសហជីពទូទាំងប្រទេសចិនACFTU
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក លោកស្រី ម៉ា លូ អនុប្រធានសហជីពទូទាំងប្រទេសចិន ACFTU បានអញ្ជើញមកទស្សនកិច្ចពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍រវាងសហជីពប្រចាំប្រទេសកម្ពុជាCCTU និងសហជីពទូទាំងប្រទេសចិនACFTU ដែលសហជីពទាំង២នេះតែងតែផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករៀងរាល់ឆ្នាំ ហើយមានចំណងភាពជាមួយគ្នាតាំងពីឆ្នាំ១៩៩៧មក មានរយះពេល២៧ ឆ្នាំមកហើយ ក្នុងនោះដែរលោកស្រីប្រធាន ទេព គឹមវណ្ណារី ប្រធានសហភាពCCTU បានថ្លែងអំណរគុណដល់លោកស្រីអនុប្រធានACFTU ដែលបានអញ្ជើញមកកាន់ស្នាក់ការផ្ទាល់របស់សហភាពយើង និងបានផ្តល់កិច្ចទំនាក់ទំនងល្អក្នុងភាពជាបងប្អូនដែកថែបរវាងសជីពចិនACFTU និងសហជីពកម្ពុជាCCTU លោកស្រីបានបន្តទៀតថា សហជីពកម្ពុជា CCTU តែងតែគាំទ្រគ្នាទៅវិញទៅមកជាពិសេសនៅអង្គការសហប្រជាជាតិខាងការងារ ILC នៅទីក្រុងសេណែវជារៀងរាល់ឆ្នាំ ហើយតែងតែបោះឆ្នោតគាំទ្រភាគីសហជីពចិនACFTU មិនដែលខានម្តងណាឡើយ នៅឆាកអន្តរជាតិ។
លោកស្រីបន្តទៀតថា សហជីពកម្ពុជា CCTU នឹងនៅតែរក្សាចំណងមិត្តភាពក្នុងភាពជាដៃគូរសហការក្នុងភាពជាអង្គការវិជ្ជាជីវះ និងគាំទ្រគោលនយោបាយចិនតែមួយ ស្របតាមគម្រោងផ្លូវ១ និងខ្សែរក្រវ៉ាត់១ ជារៀងរហូត គ្រប់ៗជំនាន់. ចំណែកភាគីសហជីពចិនACFTU លោកស្រី MA LU អនុប្រធាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសជីពកម្ពុជាCCTU ដែលមានចំណងមិត្តភាពរវាងគ្នានឹងគ្នាបានល្អទាំងនៅថ្នាក់តំបន់ និងអន្តរជាតិ ។
ហើយលោកស្រីបន្តទៀតថានៅឆ្នាំក្រោយគឺជាខួបលើកទី១០០ឆ្នាំនៃការបង្កើតសហជីពទូទាំងប្រទេសចិន ក្រោមអធិបតីលោកប្រធានាធិបតីលោក ស៊ីជិនពីង ចិន ជារៀងរាល់អាណត្តិ និងបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ និងកោដសរសើរអំពីសហជីកម្ពុជាCCTU ដែលធ្វើជាស្ពានគាំទ្រគ្នាទៅវិញទៅមកមិនដែលខាន។
លោកស្រីបន្តទៀតថា យើងរួមគ្នាពង្រឹងផ្សារភ្ជាប់រវាងបក្ស និងកម្មករ អោយក្លាយទៅជាសង្គមនិយមតាមបែបសម័យទំនើប និងកង្កើនការផ្សព្វផ្សាយអំពីការផលិត និងស្នាដៃ សមត្ថភាពការងាររបស់បងប្អូនកម្មករយើង និងបណ្តុះបណ្តាលអំពីការប្រើបច្ចេកកវិទ្យាសម័យឌីជីថល ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចូលសមាជិកសហជីព និងបន្តពង្រឹងពង្រីកការចងក្រងសហជីពធន់តូច និងមធ្យម អោយបានច្រើន និងទូលំទូលាយគ្រប់វិសយ័ បន្តខិតខំការអភិវឌ្ឍន៍ខ្លួនយើងអោយខ្លាំង ជម្រុញការអភិវឌ្ឍការងារយើងអោយបានទូលំទូលាយ និងត្រូវរៀបចំបានបង្កើតប្រពន្ធ័គ្រប់គ្រងការចូលជាសមាជិកសហជីពតាមប្រពន្ធ័ឌីជីថល។
ជាចុងបញ្ចប់ភាគីទាំង២ CCTU & ACFTU នឹងបន្តទំនាក់ទំនងល្អនេះជានិរន្ត៍គ្រប់ៗជំនាន់ ហើយបន្តជួយគាំទ្រគ្នាទៅវិញទៅមកមិនថានៅកម្ពុជា ឫនៅអន្តរជាតិនោះទេ និងរៀបចំគម្រោងបណ្តុះបណ្តាលថ្នាក់ដឹកនាំជីពតាមរយះគម្រោងផ្លូវ១ ខ្សែរក្រវ៉ាត់១ មកដល់សហជីណកម្ពុជា.។
No comments