Breaking News

សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ បានបន្តផ្សព្វផ្សាយនិងសម្ភាសន៍ប្រជាពលរដ្ឋអាជីវករលក់ដូរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញអំពីការប្រើប្រាស់ប័ណ្ណ( ប.ស.ស)

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានបន្តផ្សព្វផ្សាយនិងសម្ភាសន៍ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលបានប្រើប្រាស់ ប.ស.ស  បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ សុទ្ធតែអាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានដែរតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។

ដោយបងប្អូនអាជីវករ អ្នករត់កងបី និងម៉ូតូឌុប បានលើកឡើងថាចំណាយត្រឹមតែ ១៥,៦០០រៀល ឬស្មើនឹង ៤ដុល្លារប៉ុណ្ណោះ គឺបងប្អូនអាចធ្វើប័ណ្ណ បសស បានហើយ។

យ៉ាងណាមិញដើម្បីអាចទទួលបានប័ណ្ណបេឡាសន្តិសុខសង្គមនេះ បងប្អូនក៏ត្រូវអនុវត្តទៅតាមលក្ខខណ្ឌមួយចំនួនផងដែរដើម្បីអាចទទួលបានប័ណ្ណ បសស ដែលរួមមាន ៖

មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។ 

ដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើប័ណ្ណ បសស នេះ បងប្អូនអាចធ្វើការសាកសួរព័ត៌មានបន្ថែម ផ្ទាល់នៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម ៕

បងប្អូនប្រជាពលរដ្ឋអាជីវករកម្មករនិងអ្នករត់កងបី និងម៉ូតូឌុប សប្បាយរីករាយដែលមានប័ណ្ណប.ស.ស សម្រាប់ពិនិត្យសុខភាពហ្នឹងមើលថែជំងឺផ្សេងៗដោយមិនបង់ប្រាក់ បងប្អូនប្រជាពលរដ្ឋទាំងអស់បានអំពាវនាវទៅដល់បងប្អូនទូទាំងប្រទេសទាំងអស់សូមមេត្តាចូលរួមគាំទ្របាន ប.ស.ស ដើម្បីថែទាំសុខភាពនិងអាយុជីវិតរបស់យើង។

បងប្អូនអាជីវករ អ្នករត់កងបី និងម៉ូតូឌុបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក បន្ថែមពីនេះ ប.ស.ស. ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស ដូចជាការព្យាបាលនិងថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈនិងឯកជន ក្នុងនោះដែរ បើសិនជាបើកុមារជួបគ្រោះថ្នាក់និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត ប.ស.ស. នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ ជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត៕

ជាចុងក្រោយសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដូចជាបងប្អូនអាជីវករកម្មករនិងអ្នករត់ម៉ូតូឌុបអ្នករត់កង់បីទាំងអស់សូមចូលរួមគាំទ្រប័ណ្ណប.ស.ស. ដើម្បីថែទាំសុខភាពយើងទាំងអស់គ្នា។




No comments