Breaking News

សហជីពទូទាំងប្រទេសចិនACFTUអញ្ជើញជំនួបជាមួយសហជីពប្រចាំប្រទេសកម្ពុជាCCTU ជាសហជីពតែមួយគត់ដែលចំណងមិត្តភាពជាមួយគ្នាតាំងពីឆ្នាំ១៩៩៧!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៤រសៀល លោកស្រី ម៉ា លូ ( MA LU) អនុប្រធានសហជីពទូទាំងប្រទេសចិន ACFTU បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីជំនួបជាមួយភាគីសហជីពប្រចាំប្រទេសកម្ពុជាCCTU ដែលជាសហជីពតែមួយគត់ដែលមានចំណងមិត្តភាពជាមួយសហជីពទូទាំងប្រទេសចិនACFTU ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងសហជីពប្រចាំប្រទេសកម្ពុជាCCTU និងសហជីពទូទាំងប្រទេសចិនACFTU សហជីពទាំង២ តែងតែផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកជារៀងរាល់ឆ្នាំ  ហើយមានចំណងមិត្តភាពជាមួយគ្នាតាំងពីឆ្នាំ១៩៩៧មកម្លះ មកដល់ពេលនេះ  ២៧ឆ្នាំមកហើយ។


No comments