សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្ដម នេត្រ ភក្ត្រា៖ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី google map មកប្រើនោះទេ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ គឺជាសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយរាជរដ្ឋាភិបាលតែងបានចាត់ទុកការងារនេះជាភារកិច្ច និងកាតព្វកិច្ចជាអាទិភាពដ៏សំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ និងតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយដែលមានភាពច្បាស់លាស់ ត្រឹមត្រូវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង និងធានាឱ្យបានដាច់ខាតថា បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជានឹងមិនបាត់បង់ឡើយ សូម្បីតែមួយម៉ែត្រក្រឡា។

យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តដឹកនាំនិងអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅពេលនេះ សំដៅកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាមួយប្រទេសជិតខាងទាំងព្រំដែន គោក និងព្រំដែនសមុទ្រ ក្នុងគោលដៅរក្សាឱ្យបានផ្ទៃដី ១៨១ ០៣៥ គ.ម២ ដើម្បីទុកជាមរតកសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍។ 

ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រម៉ៃ និងយកផែនទី google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។ ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត។ ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវនិងស្របតាមបច្ចេកទេសត្រូវឈរលើ៖

ទី១-ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម សីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ

ទី២-ឈរមូលដ្ឋាននិយាមការដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងបានឯកភាពគ្នា

 ទី៣-មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិតដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយមិនមានការលម្អៀងសូម្បីតែមួយមិល្លីម៉ែត្រឡើយ។

 ដូច្នេះការដែលយកផែនទី google map ឬផែនទីដែលបានមកពីប្រភពផ្សេងៗមកបកស្រាយពីខ្សែបន្ទាត់ព្រំដែននិងការបោះបង្គោលព្រំដែន មិនត្រឹមត្រូវនិងមិនអាចយកជាការបានឡើយ។ សូម្បីបញ្ជាក់ថា កន្លងមក ប្រទេសមួយចំនួននៅលើពិភពលោករួមទាំងកម្ពុជាផងបានធ្វើការតវ៉ាទៅក្រុមហ៊ុន google អំពីការបង្ហោះផែនទីដែលមិនស្របនឹងផែនទីកំណត់ព្រំដែនរដ្ឋនៃប្រទេសទាំងនោះ។ ម្យ៉ាងទៀត, ក្នុងការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋ គេមិនអាចយកផែនទី google map មកធ្វើជាមូលដ្ឋានវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនបានជាដាច់ខាត។

ដូច្នេះ សូមបងប្អូនកុំមានការយល់ច្រឡំ ជឿលើការបំភ្លៃរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូច។



No comments