សមាគមនសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីរោងចក្រនិងបងប្អូនអាជីវកររត់កង់បីម៉ូតូឌុបតាមរោងចក្រនៅខ្នងផ្ទះ!!!
ភ្នំពេញ៖នាព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ សមាគមនសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីរោងចក្រនិងបងប្អូនអាជីវកររត់កង់បីម៉ូតូឌុបបានសម្ដែងការណ៍គាំទ្រយ៉ាងពេញទំហឹងកិច្ចប្រតិបត្តិការ CLV-DTA និងបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន គាំទ្រដំណើរទស្សនកិច្ចនូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសានតំបន់អភិវឌ្ឍន៍CLV-DTA ហ្នឹងបានចូលរួមអរគុណសន្តិភាព🙏🙏🙏❤️❤️❤️
សូមបញ្ជាក់ថា៖សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ និង រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។
ទស្សនកិច្ចទិសឦសានលើកទី១ នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង ខេត្ត ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី» ។ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចនេះ តម្រូវឱ្យសាធារណជនចុះឈ្មោះ ជាមុន។
ជាចុងក្រោយបងប្អូនកម្មករកម្មការីរោងចក្រនិងបងប្អូនអាជីវកទាំងអស់មានចិត្តរំភើបឥតឧបមាដោយបានឃើញប្រមុខរាជរដ្ឋាភិបាលយើងមានការគិតគូរទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករនិងកម្មករកម្មការនីរោងចក្រទាំងអស់ ឲ្យបានចូលរួមទស្សនកិច្ចតាមបណ្ដោយបន្ទាត់ព្រំដែនCLV-DTA និងបានសំណូមពរទៅដល់សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី សូមឲ្យជួយសម្រួលទៅដល់រដ្ឋមន្ត្រីក្រសួងការងារជួយចាត់ចែងរថយន្តក្រុងដើម្បីឲ្យពួកគាត់បានទៅទស្សនកិច្ចទិសឦសានពួកគាត់មានបំណងចង់ទៅទស្សនកិច្ចណាស់។
No comments