Breaking News

អីយ៉ាអីក៏ច្រើនម្លេះ៖ទីតាំងបើកល្បែងអនឡាញតាមឡែបថប់២ កន្លែងក្នុងឃុំប្រធាតុខណៈលោក សួន សំអឿន អធិការស្រុកកំពង់ត្របែកកំពុងឲ្យអ្នកសារព័ត៌មានបញ្ជូនរូបភាពឱ្យលោកថានឹងចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តព្រៃវែង៖ផ្សាយចេញថ្ងៃទី ៣០.០៨.២០២៤ឮ១០មិនស្មើចុះទៅដល់មួយដង ចុះភ្លាមជួបភ្លេតដូចពាក្យប្រជាពលរដ្ឋថាមែនមានទីតាំងបើកលេងល្បែងទាល់តែ២កន្លែង ដោយមានភូមិអង្កាញ់និងភូមិប្រធាត ឃុំប្រធាតុស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយមានទីតាំងចំនួន២ទៀតនៅខាងក្រោយផ្សារកអណ្ដើកក៏កំពុងបើកដំណើរការដែរ។

និយាយឱ្យចំនៅក្នុងស្រុកកំពង់ត្របែកកំពុងតែរីកដូចផ្សិតល្បែងស៊ីសងជល់មាន់តាមឡែបថបកំពុងពេញនិយមខណៈដែលលោក សួន សំអឿន អធិការស្រុកកំពង់ត្របែកពេលដែលអ្នកសារព័ត៌មានរាយការណ៍ជូនលោក លោកអធិការ តែងឲ្យអ្នកសារព័ត៌មានចុះផ្តិតរូបភាពជាក់ស្តែងជូនលោកនឹងធ្វើការបង្ក្រាប។

តែផ្ទុយទៅវិញក្នុងលោកជាមន្ត្រីមានសមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនបញ្ជាកម្លាំងជំនាញប៉ុស្តិ៍ប្រធាតុចុះទៅពិនិត្យទីតាំងចាក់ស្ដែងនោះទេបែរជាប្រើអ្នកសារព័ត៌មានឲ្យចុះយករូបភាពឲ្យលោកទៅវិញ។

ទោះបីយ៉ាងណាអ្នកសារព័ត៌មានយើងនៅតែយករូបភាពទីតាំងជាក់ស្ដែងជូនលោកអធិការរូបនេះតែបែរជាលោកអធិការមិនចូលមើលតេចូលទូរស័ព្ទមិនលើកដែរ។ហាក់បីដូចជាដឹងថាអ្នកសារព័ត៌មានយើងខលរាយការណ៍ជុំវិញល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់លោកនិយាយឱ្យងាយៗស្តាប់ដាក់តាមតេឡេក្រាមក៏មិនមើលតេទូរសព្ទមិនលើកដែរ ឬក៏សង្ស័យជាប់ប្រជុំទើបលោកមិនមានពេលវេលាលើកទូរសព្ទ។

ទីតាំងល្បែងសុីសងជល់មាន់តាមប្រព័ន្ធឡេបថបកំពុងតែពេញនិយមនៅក្នុងទឹកដីស្រុកកំពង់ត្របែកដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានបើកលេងល្បែងសុីសងទើបបណ្ដាញអង្គភាពយើងបានចុះទៅមើលទីតាំងចាក់ស្ដែងនឹងបានលួចផ្តិតរូបភាពដែលមានថ្ងៃបរិច្ឆេទត្រឹមត្រូវហើយក៏បានសួរនាំទៅដល់ម្ចាស់ទីតាំងផងដែរ ទីតាំងក្នុងភូមិប្រធាតបានប្រាប់ថាលួចបើកលេងសមត្ថកិច្ចមិនដឹង។ទីតាំងមួយកន្លែងទៀតក្នុងភូមិអង្កាញ់ប្រាប់ថាបើកលេងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានហើយ ជៀសវាងជាព័ត៌មានមិនពិតនិងជាវត្ថុតាងសម្រាប់ផ្ដល់ជូនសមត្ថកិច្ចខណៈដែលកម្លាំងជំនាញសមត្ថកិច្ចក្នុងស្រុកកំពង់ត្របែកឬជំនាញខេត្តព្រៃវែងថាអ្នកសារព័ត៌មានផ្សាយមិនពិត។

ជុំវិញល្បែងស៊ីសងខាងលើប្រជាពលរដ្ឋលើកឡើងថាលោក សួន សំអឿន អធិការស្រុកកំពង់ត្របែកគួរតែយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងសុីសងក្នុងដែនរបស់ខ្លួនកុំតែសំងំដូចកូនក្រមុំចូលម្លប់អញ្ចឹងឬបណ្ដែតបណ្ដោយឱ្យល្បែងរីកដូចផ្សិតនៅក្នុងមូលដ្ឋានខ្លួនទៅវិញ។សង្ឃឹមថាលោក សួន សំអឿន អធិការស្រុកកំពង់ត្របែកនិងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងសុីសងក្រោយពីអ្នកសារព័ត៌មានយើងជូនដំណឹង។

យ៉ាងណាមិញប្រជាពលរដ្ឋនៅតែទទួចស្នើសុំលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងលោកស្នងការតែងតែយកចិត្តទុកដាក់ក្នុងការតាមដានរាល់សកម្មភាពបណ្ដាញព័ត៌មានក្នុងសង្គមចុះផ្សាយភាពអសកម្មនៅក្នុងមូលដ្ឋានរបស់លោក-លោកស្នងការតែងតែយកចិត្តទុកដាក់ខ្ពស់បញ្ជាកម្លាំងចុះទៅពិនិត្យជាក់ស្ដែងនឹងធ្វើការបង្ក្រាប។

ពលរដ្ឋសង្ឃឹមថាលោកស្នងការនឹងបង្ក្រាបទីតាំងល្បែងដូចផ្សិតក្នុងស្រុកកំពុងត្របែកបានចាក់ជាមិនខានក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានក៏ដូចជារួមចំណែកក្នុងការចូលរួមការពារសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងមូលដ្ឋាន។

អង្គភាពយើងរិះគន់ក្នុងន័យស្ថាបនាមិនបានរិះគន់ក្នុងន័យជាន់ពន្លិចនោះទេ។សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកកំពង់ត្របែកនិងមានវិធានការជាក់ស្ដែងក្នុងការបង្ក្រាបល្បែងសុីសងក្នុងដែនរបស់ខ្លួន។

អង្គភាពយើងនិងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចក្នុងស្រុកកំពង់ត្របែកឬខេត្តព្រៃវែងក្នុងករណីផ្សាយព័ត៌មានមិនពិតរាល់ម៉ោងធ្វើការ។ទំនាក់ទំនងលេខទូរសព្ទ៖0885835777/077414199/0967117744សូមអរគុណ


No comments