សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ុន ចាន់ថា ប្រធានស្តីសមាគមសារព័ត៌មានសុក្រឹតនិងថ្នាក់ដឹកនាំសមាគមអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាជិកសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យក្រោមអធិបតីភាព លោក ថាន់ ណារិន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តព្រះសីហនុ៖នារសៀលថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា ប្រធានស្តីសមាគមសារព័ត៌មានសុក្រឹតអញ្ជើញចូលរួមកម្មវិធីប្រកាសប្រធានសាខាប្រចាំខេត្តព្រះសីហនុនិងសមាជិកនៃសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យដោយមានលោក សុង សារិទ្ធ ជាប្រធានសមាគមក្រោមអធិបតីភាព លោក ថាន់ ណារិន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

កិច្ចចាប់ផ្តើមបើកកិច្ចពិធីលោក សុង សារិទ្ធ ប្រធានសមាគមមានប្រសាសន៍ថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចទាំងទ្វេរមានការខិតខំប្រឹងប្រែងក្នុងការគៀងគរវិនិយោគិនឲ្យមកវិនិយោគក្នុងប្រទេសកម្ពុជា។

លោកប្រធានបន្តថារាជរដ្ឋាភិបាលកំពុងអំពាវនាវទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេសឱ្យមកបណ្ដាក់វិនិយោគបន្ថែមនៅក្នុងប្រទេស ដើម្បីបង្កើនទំនិញសម្រាប់ការនាំចេញ និងដោះស្រាយផ្ដល់ឱកាសការងារដល់ប្រជាជនក្នុងប្រទេស»រាជរដ្ឋាភិបាលកំពុងជំរុញការកសាងផ្លូវថ្នល់ ការផ្គត់ផ្គង់អគ្គិសនី បណ្ដាញទឹកស្អាតឱ្យបានគ្រប់គ្រាន់ ព្រមទាំងពន្លឿនការកសាងកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ រួមជាមួយគោលនយោបាយលើកទឹកចិត្ត សម្រួលផ្នែកច្បាប់ អនុគ្រោះការបងពន្ធនាគ្រាដំបូង ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជា។

លោកប្រធានបានបន្តទៀតថាសម្ដេចតេជោគឺជាវីរបុរសក្លាហានហ៊ានពលីជីវិតឈាមស្រស់សាច់ស្រស់រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតអស់ពីកម្លាំងកាយកម្លាំងចិត្តរយៈពេលជាង ៤០ឆ្នាំហើយដើម្បីប្រទេសជាតិយើង។

ក្នុងកិច្ចពិធីនោះដែរលោក សុង សារិទ្ធ បានប្រកាសតែងតាំងសមាសភាពសមាជិក ៣ រូបក្នុងនោះមានប្រធានសាខាប្រចាំខេត្ត១រូប អនុប្រធានសាខាប្រចាំខេត្ត១រូប និងរដ្ឋបាល១រូប និងបានប្រកាសបន្តថាបងប្អូនប្រជាពលរដ្ឋទទួលបានអណ្តូងស្នប់មួយដែលជាអំណោយដ៏ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនក្នុងការសម្រួលដល់បងប្អូនក្នុងមូលដ្ឋានមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាអនាម័យឲ្យបានគ្រប់គ្នា។។

នៅក្នុងកិច្ចប្រកាសសាខានោះដែរដោយមានមតិប្រធានសមាគមចំនួន៣ ដោយមានលោកស្រី ឃុន ណារឿន ប្រធានសមាគមស្ត្រីទ្រទ្រង់សន្តិភាពមានមតិថាលោកស្រីពីមុនក៏ធ្លាប់ជាអតីតប្រឆាំងដែរ ដែលបានជឿការញុះញង់ឃោសនាពីជនអគតិទើបឲ្យលោកស្រីក្លាយជាមនុស្សមិនយល់ពីគោលបំណងរាជរដ្ឋាភិបាលតែពេលនេះលោកស្រីបានចូលរួមរស់ក្នុងជីវភាពនយោបាយគណបក្សប្រជាជនទើបធ្វើឲ្យលោកស្រីភ្លឺភ្នែកថារាជរដ្ឋាភិបាលយើងហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវមិនដូចការរួមរស់នៅក្នុងជីវភាពនយោបាយគណបក្សប្រឆាំងនោះទេបានតែថា តែមិនបានធ្វើហើយ លោកស្រីបានលើកមតិថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពក្រោមការដឹកនាំសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះដែរលោកស្រី ញ៉ សុឃីម ប្រធានព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយមានមតិថាលោកស្រីពីមុនក៏ជាអតីតគណបក្សប្រឆាំងដែរតែពេលនេះលោកស្រីបានចូលរួមរស់ក្នុងជីវភាពនយោបាយគណបក្សប្រជាជនដោយកន្លងមកលោកស្រីបានយល់ថាខ្លួនត្រូវបានជនអគតិមួយចំនួនញុះញង់ធ្វើអោយលោកស្រីដើរផ្លូវខុសហើយធ្វើឲ្យលោកសី្រស្អប់រាជរដ្ឋាភិបាលតែពេលនេះលោកស្រីបានរួមរស់ក្នុងគណបក្សប្រជាជនទើបលោកស្រីដឹងថាប្រធានគណបក្សប្រជាជនក្រោមការដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រទេសជាតិកាន់តែរីកចម្រើនជាពិសេសនៅអាណត្តិទី ៧ នេះក្រោមការដឹកនាំដ៏ឆ្លាតវៃខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើសម្ដេចបវរធិបតីទាំងអស់គ្នាយើងជួយគ្នារក្សាសន្តិភាពទាំងអស់គ្នា។

ឆ្លៀតឱកាសនោះដែរលោក អ៊ុន ចាន់ថា ប្រធានស្ដីទីសមាគមសារព័ត៌មានសុក្រឹតបានចូលរួមមតិថាសមាគមសារព័ត៌មានសុក្រឹតក្រោមការដឹកនាំយកចិត្តទុកដាក់ឯកឧត្តម នួន នី ជាប្រធានសមាគមហើយសមាគមបានចុះបញ្ជីត្រឹមត្រូវដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មានលើវិស័យព័ត៌មានលោកប្រធានស្តីបន្តថាសមាគមតែងតែចូលរួមផ្សព្វផ្សាយសមិទ្ធផលនាៗរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាវត្តអារាម ផ្លូវថ្នល់ ស្ពានអាកាស។ល។ជាដើមរាល់សកម្មភាព និងចូលរួមក្នុងកិច្ចការងារផ្សព្វផ្សាយលើកកម្ពស់ការអប់រំច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងប្រឆាំងនឹងព័ត៌មានក្លែងក្លាយហើយសមាគមន៍និងអង្គភាពសារព័ត៌មានជាច្រើនប្រៀបដូចជាជាព្រាបនាំសារមួយដ៏សំខាន់ណាស់រវាងសុខទុកប្រជាពលរដ្ឋជូនដល់រាជរដ្ឋាភិបាល និងនាំសារពីសមិទ្ធផលរាជរដ្ឋាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋវិញ។

ឆ្លៀតឱកាសនោះដែលលោក ថាន់ ណារិន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថ្លែងថាលោកពីមុនក៏ជាអតីតគណបក្សប្រឆាំងដែរតែពេលនេះលោកបានចូលរួមរស់ក្នុងជីវភាពនយោបាយគណបក្សប្រជាជនវិញក្រោមការដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថារាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅនិងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈរាជរដ្ឋាភិបាលបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ 

លោក ថាន់ ណារិន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែនគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ន ប្រទេសយើងបាន បើកដំណើរការសេដ្ឋកិច្ច សង្គមទាំងស្រុងឡើងវិញ តាមរយៈការសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងបង្ការបានច្រើនជាងគេលំដាប់ទីពីរ នៅក្នុងពិភពលោក។

មុននឹងបញ្ចប់អង្គពិធីលោកទីប្រឹក្សាសម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ សូមឈប់ជឿក្រុមប្រឆាំងតទៅទៀត តើពួកគេបានធ្វើអ្វីខ្លះជូនជាតិ និងប្រជាពលរដ្ឋ ក្រៅពីការញុះញង់ បំបែកបំបាក់ បោកប្រាស់ ឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នសូមបងប្អូនទាំងអស់ចូលរួមចំណែករក្សាស្ថេរភាព សន្តិភាពរដ្ឋាភិបាលយើងឱ្យបានគ្រប់គ្នាអរគុណសន្តិភាពបើគ្មានសន្តិភាពទេពួកយើងទាំងអស់គ្នាគ្មានថ្ងៃនេះដែរហ្នឹងបានឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាចាប់រង្វាន់អនុស្សាវរីយ៍និងពិសាអាហារសាមគ្គីជាមួយគ្នាដើម្បីចប់កម្មវិធី។








No comments