លោកស្រី ជ្រុង ធីតា អនុប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតតំណែង លោកស្រី ប្រធានរស់ លឹមអុី បាននាំយកអំណោយរបស់សមាគមសារព័ត៌មានសុក្រឹត និង បងប្អូនសប្បុរសជនចុះចែកជូនដល់បងប្អូនអ្នកសារព័ត៌មានដែលមានការខ្វះខាចំនួន០១គ្រួសារ!!
ភ្នំពេញ៖ថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ លោកស្រី ជ្រុន ធីតា អនុប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតតំណែង លោកស្រីប្រធាន រស់ លឹមអុី បាននាំយកអំណោយរបស់សមាគមសារព័ត៌មានសុក្រឹត និង បងប្អូនសប្បុរសជនប្រគល់ជូនលោក គឹម ការណេត ជាអ្នកសារព័ត៌មានដែលមានការខ្វះខាត់ អំណោយដែលចែកជូនដល់បងប្អូនអ្នកសារព័ត៌មានដែរមានការខ្វះខាតរួមមាន៖
១.អង្ករមួយការ៉ុង( ១០គីឡូ)២.ទឹកត្រី (១យួរ)
៣.ទឹកស៊ីអ៊ីវ (១យួរ)
៤.មីញាំលេង យីហោ តាញញឹម(១កេស)
៥.បីចេង (១កញ្ចប់)
៦.ថវិកា (៥មុឺនរៀល)
ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី ជ្រុន ធីតា អនុប្រធានគណៈកម្មការមូនិធិមនុស្សធម៍សមាគមសារព័ត៌មានសុក្រឹតបានពាំនាំប្រសាសន៍លោកស្រីប្រធាន រស់ លឹមអុី ថា ដោយសារតែបងប្អូនសប្បុរសជននានាតែងតែគាំទ្រនៅក្នុងសមាគមសារព័ត៌មានសុក្រឹត ក្រោមការដឹកនាំរបស់ ឯឧត្ដម នួន នីជាប្រធាននិង លោក អ៊ុន ចាន់ថា ជាប្រធានស្ដីទី ព្រមទាំងបងប្អូនសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភទៅដល់កិច្ចការមូលនិធិមនុស្សធម៌ទើបសមាគមសារព័ត៌មានសុក្រឹតមានអំណោយចូលរួមចំណែកចុះចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទីទាល់ក្រ។
ក្នុងឱកាសនោះដែរលោកស្រី ជ្រុន ធីតា អនុប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតតំណាងលោកស្រី ប្រធាន រស់ លឹមអុីបានផ្តាំផ្ញើទៅដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ទាំងអស់សូមចូលរួមថែរក្សាសន្តិភាព.
ជាចុងក្រោយបងប្អូនអ្នកសារព័ត៌មានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីប្រធាន រស់ លឹមអុី ប្រធាន និងលោកស្រីអនុប្រធានគណកម្មមូលនិធិមនុស្សធម៍សមាគមសារព៍ត៌មានសុក្រិត ជាពិសេសឯកឧត្ដម នួន នីប្រធានសមាគម និង លោក អ៊ុន ចាន់ថា ប្រធានស្ដីទី និង បងប្អូនសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់គ្រួសារគាត់ ក្នុងនាមជាអ្នកសារព័ត៌មាននិងជាប្រជាពលរដ្ឋ១រូបសូមលើកម្រាមដៃ១០បួងសួងវត្ថុស័ក្តសិទ្ធបីបាច់ថែរក្សានៅក្នុងលោកជួយបីបាច់ថែរក្សាលោកប្រធានសមាគម លោកស្រី រស់ លឹមអុី និងសប្បុរសជននានាសូមជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ៕

No comments