សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រណ្ដៅដីខ្នាតយក្សមួយកន្លែងស្ថិតក្នុងស្រុកពញាឮកំពុងដឹកដីយ៉ាងអាណាធិបតេយ្យលក់ឲ្យអតិជនរបស់ខ្លួនខណៈដែលម្ចាស់ទីតាំងមិនមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៤ អាជីវកម្មរណ្ដៅដីមួយកន្លែងកំពុងតែមមាញឹកក្នុងការដឹកជញ្ជូនអាចម៍ដីលក់ឲ្យអតិថិជនយ៉ាងអនាធិបតេយ្យគណៈម្ចាស់ទីតាំងនៅមិនទាន់មានលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលនោះទេទីតាំងរណ្ដៅដីមួយកន្លែងនេះស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញ្ញាឮថាទីតាំងរណ្តៅដីមួយកន្លែងនេះកំពុងតែធ្វើអាជីវកម្មរបស់ខ្លួននិងប្រើគ្រឿងចក្រនិងរថយន្តដឹកជញ្ជូនជាច្រើនគ្រឿងស្ថិតនៅក្នុងភូមិទួលអំពិលដោយមិនទាន់មានលិខិតអនុញ្ញាតគតិយុត្តណាមួយពីមន្ទីររ៉ែ និងថាមពលខេត្តកណ្តាលនិងអាជ្ញាប័ណ្ណក្រសួងរ៉ែ និងថាមពលនោះទេនិយាយឱ្យចំគឺត្រីងៀតឆ្លៀតពងធ្វើអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត។

ហើយទីតាំងរណ្តៅដីមួយកន្លែងនេះបានធ្វើអាជីវកម្មរបស់ខ្លួនរាប់ឆ្នាំមកហើយនិយាយទៅគឺដុះស្លែរតែម្ដង បែរជាមិនមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីររ៉ែ និងថាមពលក្នុងស្រុកនិងខេត្តកណ្តាលនោះទេនៅតែបណ្តែតបណ្ដោយឲ្យម្ចាស់អាជីវកម្មនេះធ្វើអាជីវកម្មរបស់ខ្លួនដោយសេរី។

ក្រោយពីទទួលព័ត៌មាននេះបណ្ដាញសារព័ត៌មានយើងបានទំនាក់ទំនងទៅមេការឈ្មោះ(តាដា)ដែលជាមេការមើលការខុសត្រូវទីតាំងអាជីវកម្មរណ្តៅដីមួយកន្លែងនេះបានឆ្លើយប្រាប់ថាបណ្ដាញព័ត៌មានយើងអោយដឹងថាលោកធ្វើនេះនៅមិនទាន់មានលិខិតអនុញ្ញាតពីក្រសួងរ៉ែ និងថាមពលនៅឡើយទេ។តែលោកមានការទំនាក់ទំនងជាមួយអនុរដ្ឋលេខាធិការរ៉ែនិងថាមពលម្នាក់ដែលមានការសម្របសម្រួលហើយធ្វើអាជីវកម្មសិនទើបអាជ្ញាប័ណ្ណមកតាមក្រោយ។

ទោះបីយ៉ាងណាម្ចាស់អាជីវកម្មមួយកន្លែងនេះនៅអាចបើកអាជីវកម្មរបស់ខ្លួនដោយសេរីដោយដឹកជញ្ជូនដីលក់ឲ្យអតិថិជនយ៉ាងមមាញឹក។

ក្រោយពីបណ្តាញព័ត៌មានយើងចុះដល់ទីតាំងឃើញថាភាពមិនប្រក្រតីរណ្ដៅដីខ្នាតយក្សជម្រៅជិតដល់ក្បាលប្រែតក៏បានទំនាក់ទំនងទៅលោក ថន សុវណ្ណរា អភិបាលស្រុកពញាឮជុំវិញរណ្ដៅដីខាងលើលោកអភិបាលស្រុកបានថ្លែងប្រាប់បណ្ដាញព័ត៌មានយើងអោយដឹងថាម្សិលមិញនេះមានមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលចុះទៅពិនិត្យទីតាំងចាក់ស្ដែងហើយនិងធ្វើការផាកពិន័យវាយស៊ុយសារបង់ពន្ធចូលរដ្ឋរឿងអោយផ្អាក់សកម្មភាពនោះលោកអត់ដឹងទេយ៉ាងណាមិញលោកនឹងចុះទៅពិនិត្យម្ដងទៀត។

ជុំវិញបញ្ហានេះអង្គភាពយើងបានទំនាក់ទំនងទៅលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាលទើបមកកាន់តំណែងលោកក៏បានឲ្យទម្លាក់ទីតាំងនិងរូបភាពរណ្ដៅដីតាមរយៈប្រព័ន្ធតេឡេក្រាមផ្ទាល់ខ្លួនរបស់លោកប្រធានមន្ទីររ៉ែ និងថាមពលថាស្អែកនឹងចុះទៅពិនិត្យទីតាំងជាក់ស្ដែង។ព្រោះលោកទើបតែមកកាន់តំណែងលោកនៅមិនទាន់បានក្តោបគ្រប់ជ្រុងជ្រោយនោះទេហើយក៏បានថ្លែងអំណរគុណអ្នកសារព័ត៌មានយើងតែបានរាយការណ៍ជូនលោកផងដែរ។

ជុំវិញបញ្ហារណ្តៅដីមួយកន្លែងខាងលើនេះពលរដ្ឋស្នើសុំឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មេត្តាជួយចាត់មន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តចុះពិនិត្យដល់ទីតាំងជាក់ស្ដែងដើម្បីទប់ស្កាត់ជុំវិញការជីដីធ្វើអាជីវកម្មលក់ឲ្យទៅអតិថិជនរបស់ខ្លួនដោយមិនបានបង់ពន្ធជូនរដ្ឋធ្វើឱ្យបាត់ចំណូលរបស់រដ្ឋ។

ជាពិសេសសំណូមពរទៅដល់ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការទប់ស្កាត់អាជីវកម្មកន្លែងនេះចៀសវាងត្រីងៀតឆ្លៀតពងធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋ។

ជុំវិញការចុះផ្សាយពាក់ព័ន្ធនិងរណ្តៅដីខាងលើនេះអង្គភាពយើងរង់ចាំការបំភ្លឺពីម្ចាស់អាជីវកម្មខណៈដែលម្ចាស់ជីវកម្មថាមានលិខិតអនុញ្ញាតពីក្រសួងរ៉ែថាមពលរាល់ម៉ោងធ្វើការតាមរយៈលេខ៖017279124/0885835777/0967117744សូមអរគុណ🙏🙏🙏




No comments