ទីតាំងបង្កប់ភ្នាល់មាន់អនឡាញតាម{ឡែបថប់}មួយកន្លែងនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល សូមលោកអធិការស្រុកស្អាងចុះពិនិត្យផង!!!
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}ថាទីតាំងបើកលេងល្បែងភ្នាល់លុយដោយខុសច្បាប់ភ្លាមៗអង្គភាពបានចុះដល់ទីតាំងជាក់ស្តែងឃើញថាមានការប្រមូលផ្តុំគ្នាលេងល្បែងសុីសងពិតដូចប្រជាពលរដ្ឋក៏បានផ្តិតរូបជាក់ស្តែងដើម្បីធ្វើការចុះផ្សាយជូនដល់មូលដ្ឋានឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់បង្ក្រាបផង។។
នេះបើយោងតាមការរាយកាណ៍ប្រជាពលរដ្ឋក្នុងមូលបានបន្តថាអោយដឹងថា៖ទីតាំងបើកលេងល្បែងសុីសងខាងលើបានបើកលេងល្បែងជល់មាន់អនឡាញតាម(ឡែបថប់}និងល្បែងឡូតូ ជាអចិន្ត្រៃយ៍ពោលគឺ៖ដុះស្លែរ តែម្តងដោយមិនមានការទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធក្នុងស្រុកស្អាងនៅឡើយទេ ពលរដ្ឋបន្តថាទីតាំងបើកលេងមួយកន្លែងនេះមន្ត្រីជំនាញសមត្ថកិច្ចស្រុកស្អាងហាក់បីដូចជាព្រងើយកន្តើយក្នុងការចុះបង្ក្រាបរឺក៏ត្រូវដងត្រូវផ្លែរគ្នាទៅហើយទើបបើកភ្នែកម្ខាងបិតភ្នែកម្ខាងធ្វើមើលមិនឃើញ។
គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។
ក្រោយពីរទទួលដំណឹងថាមានទីតាំងលេងល្បែងមាន់អនឡាញនៅចំណុចភូមិព្រែកតាឡៃអង្គភាព{រស្មីក្រុងតាខ្មៅ}បានទំនាក់ទំនងទៅលោក រស់ ចន្ថា អធិការស្រុកស្អាង ហើយលោកអធិការបានប្រាប់ថាលោកនឹងដាក់កម្លាំងជំនាញរបស់លោកចុះបង្ក្រាបរាល់ល្បែងស៊ីសងណាដែលខុសច្បាប់ដែលគ្មានច្បាប់អនុញ្ញាត។
ជុំវិញល្បែងស៊ីសងខាងលើពលរដ្ឋសង្ឃឹមថា៖លោក រស់ ចន្ថា អធិការស្រុកស្អាងនិងយកចិត្តដាក់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះបង្ក្រាបទីតាំងល្បែងសងមួយកន្លែងនេះបានចាក់ជាមិនខានដើម្បីទប់ស្កាត់និងធ្វើការបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួនដូចជា៖ចោរលួច ចោរឆក់ ចោរប្លន់ គោសផ្ទះ ហ្នឹងហិង្សាក្នុងគ្រួសារជាដើម!!
សង្ឃឹមថាលោកអធិការនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់ប៉ុស្តិ៍រដ្ឋបាលដើម្បីចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងភូមិ/ឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏
ការិយាល័យនិពន្ធ៖0967117744/017279124
No comments