លោក ប៊ុត សុងគ្រី និងភរិយា អាជីវករក្រុងប៉ោយប៉ែតបានឧបត្ថម្ភ ភេសជ្ជៈនិងថវិកាជូនដល់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទុកសម្រាប់កងកម្លាំងចុះបំពេញការងារការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន.!!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ២រោច ខែ ចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៣នេះលោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណដល់លោក ប៊ុត សុងគ្រី និងភរិយា អាជីវករក្រុងប៉ោយប៉ែត ដែលបានឧបត្ថម្ភ ភេសជ្ជៈ និងថវិកាមានដូចខាងក្រោម
-ទឹកសុទ្ធ ៣០យួរ
-ទឹកក្រូច ១០កេស
-ទឹកផ្លែឈើ ១០កេស
-ថវិកា ១,០០០,០០០រៀល
ដល់កងកម្លាំងទុកយកមកប្រើប្រាស់ពេលចុះការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ ។
កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសូមជូនពរដល់ម្ចាស់អំណោយ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនឹងចូលមកដល់នាពេលខាងមុខនេះ សូមរកទទួលទានមានបាន មានសេចក្តីសុខសេចក្តីចំរើន និងជួបពុទ្ធិពរព្រះពុទ្ធទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments