សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ៖ «កីឡាករត្រូវប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូរ មានមនសិការជាតិ និងមិនត្រូវចាញ់ច្រាបគូរប្រកួតជាដាច់ខាត»!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃចូលរួមប្រកួតក្នុងពានរង្វាន់ ខេមប៊ូឌានលីគខាប់២០២៣ ( Cambodian League Cup 2023) ជាមួយក្រុមភ្នំពេញក្រោន (Phnom Penh Crown fc) នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋាន SMART R.S.N STADIUM។

នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានណែនាំដល់ «កីឡាករត្រូវប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូរ មានមនសិការជាតិ និងមិនត្រូវចាញ់ច្រាបគូរប្រកួតជាដាច់ខាតទោះបីជាត្រូវប្រកួតលើទឹកដីគេក៏ដោយ»។

ឯកឧត្តមនាយឧត្ដមសេនីយ៍បន្តថា នៅថ្ងៃនេះ ឯកឧត្តមនឹងត្រូវធ្វើបឋកថានៅវិទ្យាល័យ ហ៊ុន សែន ច្បារអំពៅដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមជាង៣០០នាក់ ប៉ុន្តែឯកឧត្តមនៅតែឆ្លៀតមកចូលរួមដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករយើងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា «ក្នុងនាមកីឡាករបាល់ទាត់គឺត្រូវមានភក្តីភាព ភាពស្មោះត្រង់ ស្មោះស្ម័គ្រ ស្ដាប់បង្គាប់ ស្ដាប់តាមការណែនាំរបស់គ្រូបង្វឹក ឬប្រធានក្រុម»។

ឯកឧត្តមបន្តរំលឹកថា កីឡាករនៅលើសមរភូមិគឺជាវីរជន ត្រូវប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ លេងឲ្យយល់គ្នា ហាមឆេវឆាវ យកទេពកោសល្យមកធ្វើការប្រកួត ដើម្បីធ្វើឲ្យទេពកោសល្យកាន់តែប្រសើរឡើង និងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីចូលរួមប្រកួតឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានឧបត្ថម្ភដល់ក្រុមកីឡាករបាល់ទាត់នគរបាល់ជាតិចំនួន១០០០ដុល្លារដើម្បីជាការលើកទឹកចិត្តនិងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

ជាថ្មីម្ដងទៀត ឯកឧត្តម ឈន សារ៉ាណេ សូមជូនពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ខាងមុខនេះ ជូនក្រុមកីឡាករបាល់ទាត់ ព្រមទាំងគ្រូបង្វឹក សូមបានប្រកបតែនឹងព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបជូនថា ព្រឹត្តិការណ៍នៃការប្រកួតនាពេលនេះ គឺយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ស្ដីពីការប្រគល់ភារកិច្ចជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំក្រុមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ៕ 



No comments