សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ រងការរិៈគន់ពីប្រជាពលរដ្ឋថាចាក់ដីរំលោភបំពានដីចំណីអូរធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន..!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
បន្ទាយមានជ័យ៖ចេញផ្សាយថ្ងៃទី១៦.០៣.២០២៣ ស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ រងការរិៈគន់ថាចាក់ដីរំលោភបំពានចូលដីចំណីអូរធ្វើកម្មសិទ្ធិ របស់ខ្លួន ដែលចាក់ដីនៅគល់ស្ពានអូរបីជាន់ ស្ថិតនៅក្នុង ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានរិៈគន់ដល់លោក ទិត វុទ្ធី ស្មៀន ឃុំអូរបីជាន់ថា បានចាក់ដីចូលផ្នែកខាងក្រោយចាក់រំលោភបំពានយកដីអូរ ដោយចាក់អាចម៌ដីហូរធ្លាក់ចូលអូរ និងខាងត្បូងបំពានដីចំណីអូរលូយចូលស្ពាន ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ទាំងបំពានច្បាប់ ចំណែកផ្នែកខាងមុខជាប់តាមបណ្តោយផ្លូវជាតិលេខ៥៨ប្រវែងប្រហែល១០០ម៉ែត្រ បានចាក់ដីលុបប្រឡាយមិនដាក់ប្រព័ន្ធលូរបង្ហូរបញ្ចៀសទឹក ដែលអាចធ្វើឲ្យមានការលំបាកដល់ប្រជាពលរដ្ឋស្ទះទឹកនៅខែវស្សា។

ជុំវិញពាក់ព័ន្ធនឹងចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើនេះ លោក ទិត វុទ្ធី ស្មៀន ឃុំអូរបីជាន់ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងបញ្ជាក់ថា៖ ការចាក់ដីនេះគឺលោកចាក់ដីតាមប្លង់កម្មសិទ្ធិរបស់លោកទំហំជាង១ហិកតាកន្លះនេះតែប៉ុណ្នោះ មិនបានរំលោភយកដីចំណីអូរឬដីអូរដូចការរិៈគន់នោះទេ។

លោកបញ្ជាក់បន្តថា ផ្នែកខាងក្រោយដីខាងលិចដែលឃើញចាក់ជាប់អូរ ហៀរអាចម៍ដីរុះចូលអូរនោះជាដីស្រះទឹកដែលលោកបានជីជាប់អូរ ហើយការចាក់ដីនេះ គឺចាក់ដីចេញពីអ័ក្សអូរប្រវែង១៥ម៉ែត្រតាមប្លង់កម្មសិទ្ធិរបស់លោកប៉ុណ្ណោះចំណែកខាងត្បូងជាប់ស្ពានបើជំនាញពិនិត្យឃើញថា ចូលនោះលោកនឹងកាយចេញវិញ ហើយខាងមុខតាមបណ្តោយផ្លូវជាតិលេខ៥៨នោះ ពេលចាក់រួចលោកនឹងដាក់ប្រព័ន្ធលូរំដោះទឹកមិនធ្វើឲ្យស្ទះនោះទេ៕

ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនសំណូមពរដល់ កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ សូមមេត្តាចុះពិនិត្យ ស៊ើបអង្កេត ជាក់ស្តែងនិងចាត់វិធានការទប់ស្កាត់ផងចៀសវាងទន្ទេរធំបន្លំដេក ដើម្បីកុំឲ្យបាត់បង់ដីអូរនិងចំណីអូរ ឬធ្វើឲ្យមុខទឹកតូចចង្អៀត ដែលជាប្រភពមុខទឹកហូរដ៏សំខាន់ដើម្បី បញ្ចៀសទឹកជំនន់ដែលលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋជារៀងរាល់ឆ្នាំដោយសារទឹកជំនន់ទឹកភ្លៀងហូរធ្លាក់មកពីប្រទេសថៃ។

ជាពិសេសប្រជាពលរដ្ឋសំណូមពរទៅដល់លោក អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យសូមចាប់មន្ត្រីជំនាញសុរិយោដីខេត្តនិងរ៉ែថាមពលខេត្តចុះពិនិត្យសិក្សាជុំវិញចាក់រំលោភយកដីអូធ្វើជាកម្មសិទ្ធរបស់ខ្លួនក្រាមហេតុផលអាចម៍ដីហូរចូល។

ដោយលោក សៅ កុសល ហៅតាខ្មៅ០៤..!!!




No comments