ផ្ទុះភាពមិនប្រក្រតី នៃសេវាករ អគ្គិសនី សហគ្រាសអេឡិចទ្រី ស៊ីធី អង្គរកាសូមធ្វើការត្រួតពិនិត្យឡើងវិញ...
ខេត្តតាកែវ ៖ ផ្ទុះភាពមិនប្រក្រតីនៃសេវាករអគ្គិសនី សហគ្រាសអេឡិចទ្រីស៊ីធី អង្គរកា ទៀតហើយពាក់ព័ន្ធនិងតម្លៃប្រើប្រាស់ថាមពលអគ្គិសនី ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្នុងភូមិត្រពាំងរបង ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមការបញ្ជាក់ពីលោក ជា សៀងហុក ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះថា សេវាករអគ្គិសនីខាងលើបានចេញវិក័យបត្រ ឲ្យគាត់បង់លុយ១៣,៦៣៨.៦៣ ដុល្លាអាមេរិក ដែលធ្វើឲ្យហួសចិត្ត ព្រោះមួយខែៗមិនដែលបង់លុយច្រើនម្លឹងៗនោះទេ។
គាត់បន្ថែមថា ពេលសួរនាំ ខាងសេវាករប្រាប់ថា កុងទ័រភ្លើងកន្លែងគាត់ខុសប្រក្រតី៤ខែមកហើយ គាត់សំណូមពរទៅ មេៗអគ្គិសនី ជួយអន្តរាគមន៍និងពិនិត្យមើលសេវាករអគ្គិសនី នេះផង ដូចជាករណីខាងលើនេះជាដើម ព្រោះកន្លងមក ក៏ធ្លាប់កើតមានការផ្តាច់ភ្លើងនៅកសិដ្ឋានចិញ្ចឹមជ្រូកដទៃទៀតដោយមិនជូនដំណឹងជាមុន ធ្វើឲ្យងាប់ជ្រូកក្នុងកសិដ្ឋានមិនតិចនោះទេ។ ហើយករណីគាត់នេះ ដូចជាមិនសមសោះ កុងទ័រភ្លើងខុសប្រក្រតី៤ខែហើយទើបសេវាកររកឃើញ។ សំខាន់គាត់ទៅសុំបង់ពាក់កណ្តាលខ្លះដើម្បីជៀសវាងដល់ថ្ងៃផុតកំណត់ គេផ្តាច់ភ្លើង ក៏ខាងសេវាករមិនទទួលដែរ គេថា ទាល់តែបង់លុយគ្រប់ដូចក្នុងវិក័យបត្របានគេយក។ ចុះបើគេផ្តាច់ភ្លើងគាត់មិនវាន់ក ទៅហើយ ក្នុងរោងចិញ្ចឹមជ្រូកមិនអាចអត់មានភ្លើងអគ្គិសនីទេ បើដាច់ភ្លើងជ្រូកនិងងាប់អស់។
ជុំវិញភាពមិនប្រក្រតីខាងលើ សេវាករសហគ្រាស អេឡិចទ្រីស៊ីធី អង្គរកា បញ្ជាក់ថា ខាងសហគ្រាសលោក កំពុងតែរកដំណោះស្រាយជាមួយនិងលោក ជា សៀងហុក ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនេះហើយ៕
ជុំវិញភាពមិនប្រក្រតីខាងលើ សេវាករសហគ្រាស អេឡិចទ្រីស៊ីធី អង្គរកា បញ្ជាក់ថា ខាងសហគ្រាសលោក កំពុងតែរកដំណោះស្រាយជាមួយនិងលោក ជា សៀងហុក ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនេះហើយ៕
No comments