សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីមួយក្រុមបង្កហិង្សាលើអាជីវករខ្មែរម្នាក់នៅផ្សាររាត្រីទឹកពុះក្រុងប៉ោយប៉ែត..!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីមួយក្រុមមានគ្នា៦ទៅ៧នាក់ ដែលបង្កហិង្សាលើអាជីវករខ្មែរម្នាក់នៅផ្សាររាត្រីទឹកពុះក្រុងប៉ោយប៉ែត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២.៣០នាទី រំលងអាធ្រាតុ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅផ្សាររាត្រីទឹកពុះ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

សាច់ញាតិអាជីវករខ្មែរដែលត្រូវជនជាតិឥណ្ឌូនេស៊ីត្រួតគ្នាដេញវាយបានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះដែលអាជីវករខ្មែរ បានដើរធម្មតានៅកន្លែងលក់ដូរនៅផ្សាររាត្រីទឹកពុះសុខៗស្រាប់តែ ក្រុមជនជាតិឥណ្ឌូនេស៊ីមួយក្រុម ស្រវឹងស្រាខ្លាំង នាំគ្នាស្ទុះមកវាយ ជនរងគ្រោះ តែជនរងគ្រោះបានគេចផង រត់ផង រងរបួសស្រាល តែក្រុមជនជាតិឥណ្ឌូនេស៊ីនៅតែបន្តដេញវាយផ្អើលគេពេញផ្សារ រហូតដល់សន្តិសុខចាប់ឃាត់ តែពួកនេះមិនស្តាប់ ស្រវឹងខ្លាំងតដៃជាមួយសន្តិសុខថែមទៀត។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់ទីតាំង ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី បានមួយក្រុម៧នាក់ ដែលប្រើអំពើហិង្សាលើអាជីវករខ្មែរ បញ្ជូលក្នុងរថយន្ត រួចបញ្ជូនយកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះដែលជាអាជីវករខ្មែរដែលលក់ដូរនៅផ្សាររាត្រីទឹកពុះខាងលើ បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីស្វែងរកយុត្តិធម៌ផងដែរ។

គួរបញ្ជាក់ផងដែរថា៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីកូវីដ-១៩ បានស្រាកស្រាន្តមក ហាង តូប កន្លែងលក់គ្រឿងស្រវឹង ជាពិសេស បារ ខារ៉ាអូខេ ក្លឹប រីកដុះដាលដូចផ្សិត មានស្ទើរគ្រប់ច្រកល្ហក ពេញក្រុងប៉ោយប៉ែត បើកទាំងថ្ងៃ ទាំងយប់៕

#ដោយលោក សៅ កុសល ហៅតាខ្មៅ០៤...!!!!



No comments