សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងឃាត់ខ្លួនក្មេងទំនើង០២នាក់ដែលបង្កភាពអនាធិបតេយ្យលើផ្លូវ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ÷នៅវេលាម៉ោង ៨.៤០នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សំអឿន មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៣០១ បន្តចុះឃាត់ខ្លួនក្មេងទំនើងដែលធ្វើសកម្មភាពវ៉ៃគ្នាកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រ ៦៤-៦៥ នៅផ្លួវជាតិលេខ០៣ ស្ថិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

លទ្ធផល: ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត៖

១.ឈ្មោះ ម៉ន ដេវីត ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ 

២.ឈ្មោះ ខុន ភារិន ហៅបាវ ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនទៅ ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា រយៈពេលពីរថ្ងៃនេះ កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនក្មេងទំនើងដែលបង្កភាពអនាធិបតេយ្យលើផ្លូវជាតិលេខ០៣ សរុបបានចំនួន០៦នាក់ហើយ។

ដោយ លោក ភៅសុភក្ត្រ័០៣!!!



No comments