សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសារសំឡេងស្នើឱ្យលោកស្រី ទ្រី ដាណា និងអ្នកផ្សព្វផ្សាយវប្បធម៌ ទទួលយកការណែនាំកែ តម្រូវរបស់ក្រសួងវប្បធម៌..!!!
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចេញសារពិសេសមួយនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ឆ្លើយតបនឹងវិវាទរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញសម្លៀកបំពាក់បែបបុរាណ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយសម្ដេច បានស្នើឱ្យលោកស្រី ទ្រី ដាណា និងអ្នកផ្សព្វផ្សាយវប្បធម៌ ទទួលយកការណែនាំ កែតម្រូវ របស់ក្រសួងវប្បធម៌ ។
តាមរយៈសារសំឡេងដែលមានរយៈពេលជាង១៣នាទីសម្តេចតេជោនាយករដ្ឋមន្ត្រីបានគាំទ្រចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សម្តេចតេជោមានប្រសាសន៍ ថា ការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវលើទម្រង់សម្លៀកបំពាក់នោះ ចៀសវាងនាំមកនូវការភ័ន្តច្រឡំ នៅពេលយកទៅស្លៀកបង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
សម្តេចតេជោបានបញ្ជាក់ថា សម្លៀកបំពាក់ពីជំនាន់បុរាណ ចាំបាច់ត្រូវតែធ្វើឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ បន្ទាប់ពីយើងដាក់តាំងបង្ហាញហើយនោះ គឺយើងបានថតហើយបង្ហោះចេញ។ អ៊ីចឹងទេ ម្ខាងធ្វើឱ្យខូចនូវច្បាប់ដើមរបស់យើង ។ចំណែកម្ខាងទៀត អាចនឹងប្រទេសជិតខាងរបស់យើងចោទប្រកាន់ថា យើងបានលួចចម្លងពីប្រទេសរបស់គេ។ នេះជារឿងដែលខ្ញុំព្រះករុណា ខ្ញុំត្រូវតែពន្យល់លោកស្រី ទ្រី ដាណា ក៏ដូចជាពន្យល់ទៅដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ថា ក្រសួងវប្បធម៌ គឺជាសេនាធិការ ដើម្បីការពារវប្បធម៌ដូនតារបស់យើង មិនមែនក្រសួងមានការតឹងតែងទេ ។
#ដោយលោក សៅ កុសល ហៅតាខ្មៅ០៤..!!!
No comments