សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សកម្មភាព ប្រចាំថ្ងៃរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះជួយសម្រួលចរាចរណ៍ ដល់សិស្សានុសិស្ស!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ដបន្ទាយមានជ័យ៖នាថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣នេះដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងមានការយកចិត្តទុកដាក់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការរង គ្រប់ផ្នែកជំនាញ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥  ត្រូវចុះធ្វើការដើរល្បាតជាប្រចាំ ២៤ម៉ោង/ ២៤ ម៉ោង ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

សូមបញ្ជាក់ថា៖លោកអនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ បានដឹកនាំនាយរងប៉ុស្តិ៍ និងមន្ត្រីក្នុងប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ចុះជួយសម្រួលចរាចរណ៍ សិស្សានុសិស្សចូលព្រមទាំងចេញពីសាលារៀន នឹងធ្វើសៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួចហើយក៏ចុះចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងមូលដ្ឋានប៉ុស្តិ៍គ្រប់គ្រង និងកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារ បន្តចុះធ្វើការដើរល្បាតដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននឹងការពារគោលដៅងាយរងគ្រោះ និងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង។

ក្នុងឱកាសនោះដែរ៖លោកអនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ ក៏បានផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋរស់នៅ បើមានអសន្តិសុខ ត្រូវរាយការណ៍បន្ទាន់ មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើងតាមគោលដៅនៅជិតផ្ទះរបស់បងប្អូន ឬទំនាក់ទំនងតាមរយៈ លេខទូរសព្ទទាន់ហេតុការណ៍ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតមានលេខ-០៩២២២៥០៥៥-០៧៧៥៤៣៣៨៨ ដើម្បីចាត់កម្លាំងចុះទៅជួយអន្តរាគមន៍នឹងបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ៕

ដោយលោកសៅកុសលហៅតាខ្មៅ០៤..!!!



No comments