សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ត្រីងៀតឆ្លៀតពង់៖ទីតាំងហ្គេមបាញ់ត្រីនៅផ្សារទំនើបសុីធីម៉លបង្ក្រាបមិនទាន់មួយដង្ហើមចង្រិតផងឥឡូវបេីកលេងយ៉ាងរំភេីយវិញហើយ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១០.០៣.២០២៣ ពលរដ្ឋលើកឡើងថាទីតាំងល្បែងសុីសងទូហ្គេមបាញ់ត្រីពិតជាត្រីងៀតឆ្លៀតពងមែនដែលមានល្បែងស៊ីសងជាច្រើនមុខទៀតប្រៀបដូចជាទីតាំងកាស៊ីណូដែលមានទីតាំងស្ថិតនៅលើផ្សារ សុីធីម៉ល ជាន់ទី២ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការរាល់ថ្ងៃយ៉ាងរំភើយ សង្ស័យអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា នៅមិនទាន់ដឹងការបើកលេងដំណើរការនៅឡើយទេ ឬគិតថាត្រីងៀតឆ្លៀតពងទើបអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌនៅមិនទាន់ដឹង។

សូមរំលឹកថា ទីតាំងនេះកាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្ដងរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែទីតាំងមួយកន្លែងនេះលិចមុខចេញមក បើកដំណើរការឡើងវិញសារជាថ្មីម្ដងទៀត។

សង្ឃឹមថាត្រីងៀតឆ្លៀតពងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខណ្ឌ៧មករា នៅមិនទាន់ដឹងជុំវិញការបើកលេងល្បែងនេះឡើងវិញប្រជាពលរដ្ឋមជ្ឈដ្ឋាននិងយល់ឃើញថាអាជ្ញាធរខណ្ឌ ៧ មករានិងមានវិធានការដឹកនាំកម្លាំងរបស់ខ្លួនចុះពិនិត្យជុំវិញជាក់ស្ដែងនិងធ្វើការបង្ក្រាបម្ដងទៀត។

ពាក់ពន្ធ័ការបើកកន្លែងលេងល្បែងស៊ីសងនេះយោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា នឹងបន្តដឹកនាំកម្លាំងមូលដ្ឋានរបស់ខ្លួនចុះបង្ក្រាប់ទីតាំងកំពុងតែបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដូចកាស៊ីណូស្ថិតក្នុងជាន់ទី ២ ផ្សារទំនើបស៊ីធីម៉លចៀសវាងការរិះគន់ពីមហាជននិងគ្រប់មជ្ឈដ្ឋានថាបង្ក្រាបល្បែងស៊ីសងបានមួយចំអិនកំពឹសក្រោមហេតុផលត្រូវរូវគ្នាហើយទើបអាចបើកដំណើរការបានឡើងវិញ។

ពលរដ្ឋនៅតែជឿជាក់ទៅលើលោក ថេង សុថុល ទើបតែផ្លាស់ប្ដូរមកកាន់តំណែងជាអភិបាលខណ្ឌ ៧ មករា នាពេលថ្មីៗនេះ ពលរដ្ឋសង្ឃឹមថាលោកអភិបាលខណ្ឌរូបនេះនឹងយកចិត្តដាក់យ៉ាងមុះមុតដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនក្នុងការដឹកនាំចុះបង្ក្រាបទីតាំងបើកលេខល្បែងស៊ីសងបង្កប់ក្នុងផ្សារស៊ីធីមលជាន់ទី ២ចាក់ជាមិនខាន៖ចៀសវាងមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋមកលើអាជ្ញាធរនៅក្នុងមូលដ្ឋានថាមានការបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងមួយកន្លែងនេះអាចបើកដំណើរការបាន។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើននៅតែទទូចស្នើសុំការទប់ស្កាត់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់គោសផ្ទះ-ប្រើប្រាស់គ្រឿងញៀននិងហិង្សាក្នុងគ្រួសារជាដើម៕

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124




No comments