សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តកណ្តាលចុះបង្ក្រាបទីតាំងជល់មាន់ទ្រង់ទ្រាយធំប្រចាំសង្កាត់ស្វាយរលំបានអ្នកស្នេហាបក្សីកីឡាបាន១២នាក់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២៦.១២.២០២២ ទីតាំងសង្វៀនចូលមាន់ដោះស្រាយប្រចាំសង្កាត់ស្វាយរលំត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានកណ្តាលសហការជាមួយកម្លាំងជំនាញនៃអធិការក្រុងតាខ្មៅចុះបង្ក្រាបអ្នកស្នេហាបក្សីកីឡាបាន១២នាក់និងម៉ូតូជាង២០គ្រឿង រួមនិងវត្ថុតាងមួយចំនួនទៀត ។

ហេតុការណ៌បង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទីនៅក្នុងដីឡូត៍ចំការស្វាយមួយកន្លែងស្ថិតក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនៃស្នងការកណ្តាលលោកឧត្តមសេនីយ៌ ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនសង្ស័យមានចំនួន១២នាក់៖ 

ទី១ឈ្មោះ ម៉ៅ ហូរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរធ្វើចម្ការ!! 

ទី២ឈ្មោះ ហ៊ួរ ម៉េងហួត ភេទប្រុស អាយុ៣៦ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ 

ទី៣ឈ្មោះ កាក់ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកកម្មករ 

ទី៤ឈ្មោះ អ៉ឹម គឹមហឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធីត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខររកម្មករ 

ទី៥ឈ្មោះ ម៉ឺន ចំណាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ក្បាល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរកម្មករ 

ទី៦ឈ្មោះ វុត្ថា ថាវណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរមើលក្ងាន 

ទី៧ឈ្មោះ ម៉ម ធិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ 

ទី៨ឈ្មោះ លឹម ហ៊រ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ 

ទី៩ឈ្មោះ អេង វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធិខាងជើង ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាលមិចរបរនៅផ្ទះ 

ទី១០ឈ្មោះហេង គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ 

ទី១១ឈ្មោះមាស ថាវន្ត ភេទប្រុស អាយុ១៥ឆ្មាំ ជនជាតិខ្មែរមានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្វាន ទី១២ឈ្មោះ ទេព សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្ងាន។

លោកស្នងការរងបានបញ្ជាក់ទៀតថា កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើមានប្រជាពលរដ្ឋរាយកការណ៍មមកកំលាំងសមត្ថកិច្ចក្រុងតាខ្មៅថាមានករណីលេងល្បែងជល់មាន់នៅចំណុចដីឡូតិ៍ភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលលឺដូចនោះលោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅបានបញ្ជាលោកវរៈសេនីយ៍ទោ ពៅ បារមី ឋានៈអធិការរងផ្នែកព្រហ្មទណ្ឌអោយដឹកនាំកំលាំងសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តចុះមកដល់ទីតាំងជល់មាន់ដកហូតបានវត្ថុតាងមួយចំនួនដូចរៀបរាប់ខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការក្រុងតាខ្មៅកសាងសំណុំរឿងវិធីបញ្ជូនទៅស្នងការខេត្តកណ្តាល៕





No comments