សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ហាង{នីកា កាហ្វេ}បង្កប់ល្បែងសុីសង ខណៈពេលនេះត្រូវកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់និងកម្លាំងប៉ុស្តិ៍ចោមចៅ១ចុះបង្ក្រាបហើយក្រោយពីអ្នកសារព័ត៌មានចុះផ្សាយព្រងព្រាត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២០.១២.២០២២ ទីតាំងបង្កប់ល្បែងស៊ីសងយីហោ{ នីការ កាហ្វេ} ក្រោយពីអ្នកសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រមព្រាតពេលនេះត្រូវបានកម្លាំងជំនាញគណៈបញ្ជារការឯកភាពសង្កាត់ចោមចៅ១សហការជាមួយកម្លាំងប៉ុស្តិ៍ចុះធ្វើការបង្ក្រាបជាក់ស្ដែងមិនបានអ្វីទាំងអស់ក្រៅពីអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យា។

ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យសង្កេតឃើញថាល្បែងស៊ីសងក្នុងខណ្ឌពោធិ៍សែនជ័យរីកដោះដាល់ដូចផ្សិតយ៉ាងណាមិញក្រោមការដឹកនាំយកចិត្តទុកដាក់ពីលោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌនិងលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញនិងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  ឃើញថាមន្ត្រីក្នុងមូលដ្ឋានតែងតែព្យាយាមដឹកនាំកម្លាំងចុះពិនិត្យទីតាំងជាក់ស្ដែងនិងធ្វើការបង្ក្រាប ទាន់ពេលវេលារាល់ពេលដែលអ្នកសារព័ត៌មានយើងចុះផ្សាយជូនដំណឹងជូនដល់មន្ត្រីមូលដ្ឋានឲ្យបានដឹង។

ពលរដ្ឋនិងមហាជនជាច្រើនតែងតែគាំទ្រចំណាត់ការសមត្ថកិច្ចជានិច្ចតែងតែបង្ក្រាបបទល្មើសជាក់ស្ដែងក្នុងមូលដ្ឋានដែនរបស់ខ្លួនដើម្បីចូលរួមទប់ស្កាត់និងបញ្ជៀសរាល់បញ្ហាដូចជាអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានបានទាន់ពេលវេលានិងកាត់បន្ថយទុក្ខលំបាកប្រជាពលរដ្ឋក៏ដូចចូលរួមចំណែកជួយសង្គមផងដែល។

សង្ឃឹមថាលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌពោធិ៍សែនជ័យនិងបញ្ជេញសកម្មភាពរបស់ខ្លួនបន្តចូលរួមបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនជាបន្តទៀតក្រោយពីអ្នកសារព័ត៌មានយើងជូនដំណឹងហើយមិនឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមួយដ្ឋានអស់សង្ឃឹមនោះឡើយ។។







No comments