ហាងកាហ្វេ{នីកា ការហ្វរ}កំពុងលួចបើកល្បែងភ្នាល់មាន់អនឡាញក្នុងទីតាំងរបស់ខ្លួនបែជាលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យអសមត្ថភាពក្នុងការចុះបង្ក្រាប!!!វគ្គ២
ភ្នំពេញ៖ចេញផ្សាយថ្ងៃទី១៩.១២.២០២២ ក្រោយពីអ្នកសារព័ត៌មានជាច្រើនអង្គភាពចុះផ្សាយទីតាំងបើកលេងល្បែងសុីសងមួយកន្លែងនៅចំណុចហាងការហ្វេរយីហោ {នីកា ការហ្វេរ} កំពុងលួចលាក់បើកដំណើរការល្បែងសុីសងដោយមានទីតាំងជាប់ផ្សារទួលពង្រស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌពោធិ៍សែនជ័យហាក់បីជាព្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងទៅវិញឬក៏មានការបើកដៃត្រូវដងត្រូវផ្លែរួចទៅហើយ!!
ក្រោយពីការចុះផ្សាយអង្គភាពយើងបានចុះពិនិត្យទីតាំងមួយកន្លែងនេះបន្តទៀតនៅរសៀលថ្ងៃនេះក្រែងល មានចំណាត់ការសមត្ថកិច្ចចុះបង្ក្រាបផ្ទុយទៅវិញទីតាំងមួយកន្លែងនេះបើកដំណើរការបានដោយរលូនដោយមិនខ្វល់។
ក្រុមការងារអង្គភាពយើងបានចុះទៅដល់ទីតាំងឃើញថាទីតាំងមួយកន្លែងនេះនៅតែបន្តដំណើរការនៅឡើយទេដោយមិនទាន់មានចំណាត់ពីលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យនិងមន្ត្រីពាក់ពន្ធ័មូលដ្ឋាន ហើយទីតាំងមួយកន្លែងកំពុងលួចលាក់បង្កប់ល្បែងសុីសងខុសច្បាប់ដែលរដ្ឋាភិបាលកំពុងតែមមាញឹកនិងការទប់ស្កាត់បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌពោធិ៍សែនជ័យហាក់បីដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងអនុវត្តតាមបម្រាមរបស់រដ្ឋាភិបាលទៅវិញ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថាមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យប្រហែលជាត្រូវថ្នាំសណ្ដំរួចរាល់អស់ហើយមើលទៅទើបមិនមានសកម្មភាពណាចុះពិនិត្យនិងធ្វើការបង្ក្រាប។
ហើយបើតាមការបញ្ជាក់ពីម្ចាស់ទីតាំងឲ្យដឹងថាទីតាំងបើកលេងល្បែងរបស់លោកគឺជារបស់បុគ្គលឈ្មោះ( ឈិត)តែនៅពីក្រោយខ្នងកាងល្បែងហើយទីតាំងរបស់ខ្លួនបានបើកដំណើរបានរាល់ថ្ងៃហើយ។
ល្បែងស៊ីសងកំពុងតែដំណើរការក្នុងខណ្ឌពោធិ៍សែនជ័យពលរដ្ឋសង្ឃឹមថាលោក ម៉ន វុទ្ធី អធិការខណ្ឌ និងភ្ញាក់ពីដំណេក សិតសក់ លុបមុខ ឆ្លុះកញ្ចក់មើលខ្លួនឯងអោយច្បាស់ថាបច្ចុប្បន្នមានតួនាទីអ្វីៗពិតប្រាកដ ដើម្បីយកមកអនុវត្តបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីបញ្ជៀសអំពើចារកម្មផ្សេងៗក្នុងដែនរបស់ខ្លួន។
ពលរដ្ឋននិងមហាជនជាច្រើនកំពង់រងចាំមើលថា៖តើលោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យ មានកូនចិត្តបន្តិចបន្តួច ខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែរឬទេគួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនចុះស្រាវជ្រាវនិងពិនិត្យធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះបានទាន់ពេលវេលាដែលស្ថិតក្នុងដែនរបស់ខ្លួននិងចូលរួមបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន(ដូចជា )ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???
ជាពិសេសចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដីពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។
ជុំវិញពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផងកំពុងតែលួចលាក់បើកល្បែងសុីសងមិនខ្លាចញញើតនិងអាជ្ញាធរពាក់ព័ទ្ធក្នុងមូលដ្ឋាន ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???
អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។
ការិយាល័យនិពន្ធ៖0967117744/017279124
No comments