បែកធ្លាយ៖ត្រីងៀតឆ្លៀតពងការចុះបង្ក្រាបល្បែងស៊ីសងជល់មាន់នៅចំណុចស្វាយរលំមានការដោះលែងក្រុមអ្នលេងល្បែងមួយចំនួននិងជាថ្នូរនិងប្រាក់បន្តិចបន្ទួត!!!
ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២៦.១២.២០២២ បើតាមប្រភពប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}នៅថ្ងៃនេះអោយដឹងថាកាលពីថ្ងៃទី២៥ខែធ្នូ ២០២២ នៅរសៀលវេលាម៉ោង០១និង០០នាទី មានករណីចុះបង្ក្រាបទីតាំងប្រមូលផ្ដុំលេងល្បែងស៊ីសងជល់មាន់នៅចំណុចភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
កិច្ចប្រតិបត្តិការចុះបង្ក្រាបដែលមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្តាលដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋានខេត្តកណ្ដាលបានសហការជាមួយកម្លាំងជំនាញនៃអធិការក្រុងតាខ្មៅ ចុះឡោមព័ទ្ធទីតាំងល្បែងស៊ីសងនិងឃាត់ខ្លួនបានអ្នកស្នេហាបក្សីកីឡាល្បែងបានជាច្រើននាក់និងវត្ថុតាមមួយចំនួនគួរឲ្យកោតសរសើរ។
តែផ្ទុយទៅវិញត្រីងៀតឆ្លៀតពងជុំវិញការចុះបង្ក្រាបដោយមានការបែកធ្លាយពីប្រជាពលរដ្ឋម្នាក់មិនបញ្ចេញឈ្មោះបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}ថ្ងៃនេះដឹងថា៖ខណៈពេលកម្លាំងជំនាញចុះបង្ក្រាបក៏មានសមត្ថកិច្ចម្នាក់ដែលមានឈ្មោះ ពៅ បារមី ជាអធិការរងព្រហ្មទណ្ឌនៃអធិការក្រុងតាខ្មៅក្នុងកិច្ចចុះប្រតិបត្តិការមានការដោះលែងក្រុមអ្នកញៀនល្បែងមួយចំនួននិងជាថ្នូរទឹកប្រាក់ក្នុងមួយនាក់ ១០០ ដុល្លារ ២០០ ដុល្លារដើម្បីឲ្យរួចខ្លួនមិនឱ្យមានពាក់ព័ន្ធក្នុងការឃាត់ខ្លួននោះទេ។
ពលរដ្ឋម្នាក់នោះបន្តថាការចុះបង្ក្រាបមានលោក ពៅ បារមី អធិការរងនៃអធិការក្រុងតាខ្មៅប្រហែលជា មិនបានផលប្រយោជន៍ទើបចុះដឹកនាំកម្លាំងបង្ក្រាបទីតាំងរបស់ពួកគេម្តង។
ក្រោយពីទទួលព័ត៌មានអង្គភាពយើងបានទំនាក់ទំនងទៅលោក ពៅ បារមី អធិការរងព្រហ្មទណ្ឌក្រុងតាខ្មៅ លោកបានឆ្លើយទាំងប្រដាក់រដុបជុំវិញដោះលែងអ្នកលេងល្បែងជាថ្នូរយកលុយក្នុងម្នាក់១០០/២០០ដុល្លារ លោកប្រាប់ថាក្នុងការបង្ក្រាបកម្លាំងអធិការក្រុងតាខ្មៅបានសហការជាមួយកម្លាំងការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋានខេត្តកណ្ដាលដើម្បីចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ដោយមានការឃាត់ខ្លួនជនសង្ស័យជាច្រើននាក់និងវត្ថុតាងមួយចំនួនដើម្បីយកមកអធិការកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ មិនមានការយកលុយពីបុគ្គលណាម្នាក់នៅចំណុចទីតាំងបង្ក្រាបឡើយ។
យ៉ាងណាមិញអ្វីដែលសំខាន់អង្គភាព{រស្មីក្រុងតាខ្មៅ}ទទួលបានព័ត៌មានពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហានិងការដោះលែងក្រុមអ្នកញៀនល្បែងជាថ្នូលនិងប្រាក់មិនឲ្យមានការពាក់ព័ន្ធ សង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលក៏ដូចជាស្ថាប័នអយ្យការខេត្តកណ្តាល នឹងមានវិធានការក្នុងការស៊ើបអង្កេតស្រាវជ្រាវ ក៏ដូចជាចុះធ្វើអធិការកិច្ចឲ្យបានច្បាស់លាស់ ចៀសវាងមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
No comments