ទីតាំងបើកលេងល្បែង បៀរការ៉ាត់ រ៉ូឡែត ទូហ្គេមបាញ់ត្រី ប្រភេទកាសុីណូដ៏ធំ តើលោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យមានសមត្ថភាពក្នុងការចុះបង្ក្រាបដែររឺទេ!!!
ភ្នំពេញ៖ចេញផ្សាយថ្ងៃទី០២.១២.២០២២ ទីតាំងបើកលេងល្បែង បៀរការ៉ាត់ រ៉ូឡែត ទូហ្គេមបាញ់ត្រី ប្រភេទកាសុីណូ បានបើកដំណើរការបានដោយរលូននៅបណ្តោយផ្លូវ១១៣ស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។
ប្រភពច្បាស់ការបានប្រាប់អង្គភាពសារព័ត៌មាន {រស្មីក្រុងតាខ្មៅ }ឲ្យដឹងថាមានទីតាំងបង្កប់លេងល្បែងស៊ីសង់ប្រភេទកាស៊ីណូមួយកន្លែងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោយពីទទួលព័ត៌មានអង្គភាព{រស្មីក្រុងតាខ្មៅ }បានចុះទៅដល់ទីតាំងក៏ឃើញមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពដើម្បីផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានវិធានការចុះបង្ក្រាបផង។
ល្បែងស៊ីសងកំពុងតែដំណើរការក្នុងខណ្ឌពោធិ៍សែនជ័យតើលោក ម៉ន វុទ្ធី អធិការខណ្ឌមានមានចំណាត់ការបង្ក្រាបដែលឬទេក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យពិតល្បែងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតនិងខុសច្បាប់។
ប្រភពបន្តថាទីតាំងមួយកន្លែងនេះដោយមានមេការរហស្សនាម{ 72 }បុគ្គលរូបនេះតែងតែចេញមុខដោះស្រាយជាបន្តបន្ទាប់រាល់បញ្ហាពាក់ព័ន្ធល្បែងស៊ីសងក្នុងខណ្ឌពោធិ៍សែនជ័យតើលោកអធិការខណ្ឌពោធិ៍សែនជ័យជ្រាបរឿងនេះដែរឬទេ? ឬក៏ជ្រាបហើយទុកឲ្យបុគ្គលនេះធ្វើព្យុះធ្វើភ្លៀងដើម្បីជាប្រយោជន៍អោយខ្លួន គួរមានវិធានការទប់ស្កាត់ផង។
ពលរដ្ឋនៅក្នុងមូលដ្ឋានលើកឡើងថា៖លោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យ តើមានសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលរឺទេឬក៏ទុកនៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយខុសច្បាប់??ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដីពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។
ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផងកំពុងតែលួចលាក់បើកល្បែងសុីសងមិនខ្លាចញញើតនិងអាជ្ញាធរពាក់ព័ទ្ធក្នុងមូលដ្ឋាន ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???
អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។
ការិយាល័យនិពន្ធ៖0967117744/017279124
No comments