សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើកដំណើរហើយប្រិយមិត្តទីតាំងល្បែងសុីសងតាមអនឡាញបង្កប់ក្នុងផ្ទះល្វែងមួយកន្លែងក្នុងភូមិព្រៃទាសូមលោកអភិបាលខណ្ឌជួយចាត់មន្ត្រីជំនាញចុះស្រាវជ្រាវបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី០២.១២.២០២២ តើអាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌពោធិ៍សែនជ័យជ្រាបរឺនៅ ទីតាំងល្បែងសុីសងតាមអនឡាញគ្រប់ប្រភេទមួយកន្លែងបង្កប់ក្នុងផ្ទះល្វែងចាប់ផ្តើមបើកដំណើរការហើយស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តើអាជ្ញាធរពាក់ព័ន្ធមានវិធានការក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបដែរឬទេ។

ប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ } ឲ្យដឹងថាមានទីតាំងបង្កប់លេងល្បែងស៊ីសង់ប្រភេទកាស៊ីណូមួយកន្លែងស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣មានលួចលាក់បង្កប់ល្បែងសុីសងខុសច្បាប់ដែលរដ្ឋាភិបាលកំពុងតែមមាញឹកនិងការទប់ស្កាត់បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌពោធិ៍សែនជ័យហាក់បីដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងអនុវត្តតាមបម្រាមរបស់រដ្ឋាភិបាលទៅវិញ។ 

ក្រោយពីទទួលព័ត៌មានអង្គភាពយើងបានចុះទៅដល់ទីតាំងសង្ស័យមានបើកលេងល្បែងសុីសងក៏បានដើរចូលទៅត្រូវបានសន្តិសុខពីរនាក់យាមទ្វារដ៏តឹងរឹងបានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យចូលជាដាច់ខាតហើយប្រាប់ថាទីតាំងមួយកន្លែងបើកដំណើរបាន៤ទៅ៥ថ្ងៃហើយ ហើយសន្តិសុខទាំងពីរនាក់បានប្រាប់អ្នកសារព័ត៌មានយើងឲ្យទំនាក់ទំនងទៅ{លោករតនា}ជាអ្នកកាន់កាប់ទីតាំងល្បែងសុីសងកន្លែងនេះ។ក្រោយមកអង្គភាពយើងឃើញថាមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនដូចប្រជាពលរដ្ឋរាយការណ៍ក៏បានធ្វើការផ្តិតរូបភាពខាងក្រៅដើម្បីផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានវិធានការចុះបង្ក្រាបផង។

ល្បែងស៊ីសងកំពុងតែដំណើរការក្នុងខណ្ឌពោធិ៍សែនជ័យតើលោក ម៉ន វុទ្ធី អធិការខណ្ឌ មានចំណាត់ការបង្ក្រាបដែលឬទេក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនខ្លាចញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបិតល្បែងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតនិងខុសច្បាប់។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា៖លោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យ និងយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនចុះច្រាវជ្រាវនិងពិនិត្យធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះបានទាន់ពេលវេលាក្នុងដែនរបស់ខ្លួននិងគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងណាដែលខុសច្បាប់ក្នុងមូលដ្ឋាន។និងចូលរួមបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន(ដូចជា )ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដីពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។

ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផងកំពុងតែលួចលាក់បើកល្បែងសុីសងមិនខ្លាចញញើតនិងអាជ្ញាធរពាក់ព័ទ្ធក្នុងមូលដ្ឋាន ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124







No comments