សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចការលើកទឹកចិត្តរបស់ក្រសួងវប្បធម៌ចំពោះជនមានពិការភាព គឺជួយឲ្យពួកគាត់ឲ្យរស់នៅដោយឯករាជ្យ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ  បានវាយតម្លៃខ្ពស់ចំពោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលពិតជាមានតួនាទីសំខាន់ណាស់សម្រាប់ការកែប្រែស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាព។


ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងពិការភាព នៅទីស្តីការក្រសួងវប្បធម៌ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឯម ច័ន្ទមករា តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត បានលើកឡើងថា ការលើកទឹកចិត្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដល់ជនមានពិការភាព គឺជាការជួយដល់ជនមានពិការភាពឱ្យរស់នៅដោយឯករាជ្យ។

លោកបន្តថាការរៀបចំសិក្ខាសាលានាពេលនេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួង ក្នុងការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវលើផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ឱ្យសម្រេចបានជោគជ័យដូចការរំពឹងទុក។

បើតាមរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ជនមានពិការភាពប្រឈមនឹងឧបសគ្គជាច្រើនតាមឥរិយាបថផ្សេងៗគ្នារួមមាន ការរើសអើង ការមាក់ងាយ និងការភ័យខ្លាចឆ្លងពិការភាពជាដើម។ ឥរិយាបថអវិជ្ជមានទាំងនេះបានកើតឡើងលើគ្រប់ទិដ្ឋភាពនៃជីវិតរបស់ជនមានពិការភាព រួមទាំងសមត្ថភាពលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។

លោកបានថ្លែងថា៖ «ប្រសិនបើយើងអាចនាំគ្នាផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនមួយចំនួន ដែលមានទស្សនៈនិងជំនឿថា “ពិការភាពនាំឱ្យមានភាពអពមង្គល” ខុសគ្នាពីជនមិនមានពិការភាពបាន ហើយបញ្ឈប់ការផ្សារភ្ជាប់ជាមួយនឹងការយល់ឃើញបែបអវិជ្ជមានដែលបណ្តាលមកពីការមាក់ងាយ ការរើសអើង ការបដិសេធ និងទម្រង់ដទៃទៀតបានពេលនោះវិស័យវប្បធម៌និងវិចិត្រសិល្បៈ ពិតជាបានចូលរួមចំណែកធ្វើឱ្យជនមានពិការភាពទទួលបានក្តីស្រម៉ៃ ដែលធ្វើឱ្យសិទ្ធិក្លាយជាការពិតយ៉ាងប្រាកដប្រជា»។

ក្នុងន័យនេះ លោកគូសបញ្ជាក់ថា កត្តាមួយចំនួនអាចរួមចំណែកដោះស្រាយនូវការប្រកាន់ខ្ជាប់អំពីជំនឿអវិជ្ជមានចំពោះពិការភាពបាន រួមមាន ការបង្កើនការយល់ដឹងអំពីពិការភាពក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ការចូលរួមលើកតម្កើងកិត្តិយស ការផ្តល់ឱកាស និងលើកកម្ពស់សមត្ថភាពរបស់ជនមានពិការភាពពីសំណាក់សិល្បករ សិល្បការិនី កវីនិពន្ធ និងផលិតករ ព្រមទាំងម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍។ល។ ជាពិសេសការដាក់បង្ហាញស្នាដៃនិពន្ធ វត្ថុកែច្នៃធ្វើដោយដៃ គ្រឿងចម្លាក់ ឬផលិតផលផ្សេងៗទៀត ដែលធ្វើដោយជនមានពិការភាពក្នុងពិធីផ្សេងៗនៃវិស័យវប្បធម៌និងវិចិត្រសិល្បៈជាដើម។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កឱកាសចូលរួមដោយសមភាពក្នុងសកម្មភាពសង្គម រួមមានវប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀតសម្រាប់ជនមានពិការភាព ក្នុងនោះរួមបញ្ចូលមាន ការធានាដល់ការចូលរួមសកម្មភាពសង្គមរួមមានវប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត។

ការកៀរគរប្រភពធនធានដើម្បីធានាដល់ការផ្គត់ផ្គង់សម្ភារៈផ្សេងៗក្នុងវិស័យសិល្បៈ វប្បធម៌ ដល់ជនមានពិការភាពដែលមានលទ្ធភាពអាចប្រើប្រាស់បាន។ ការចងក្រងជាក្រុមសិល្បៈនិងសម្របសម្រួលដើម្បីឱ្យជនមានពិការភាពអាចមានលទ្ធភាពចូលរួមកម្មវិធីសិល្បៈ វប្បធម៌ ក្នុងកម្មវិធីរបស់ទូរទស្សន៍ ភាពយន្ត ល្ខោន និងសកម្មភាពវប្បធម៌ផ្សេងៗ។ ការបង្កើតកម្មវិធីសិល្បៈ និងសកម្មភាពវប្បធម៌ដើម្បីបង្ហាញសក្តានុពល ដែលជនមានពិការភាពអាចចូលរួមសម្តែង បង្ហាញសមត្ថភាព និងប្រកួតប្រជែងបាន។

ការអភិវឌ្ឍទេពកោសល្យខាងបញ្ញា សិល្បៈ គំនិតច្នៃប្រឌិត និងកីឡាជាសាធារណៈនៅគ្រប់កម្រិត។ ការកសាងគោលនយោបាយបញ្ចុះតម្លៃការសិក្សា រៀបចំមធ្យោបាយធ្វើដំណើរ ស្នាក់នៅ ហូបចុក និងទីកន្លែងកម្សាន្ត សេវាផ្សេងៗ ដើម្បីបង្កឱកាសដល់ជនមានពិការភាពអាចមានលទ្ធភាពចាត់ចែងសកម្មភាពលម្ហែ ទេសចរណ៍ និងការកម្សាន្តដោយខ្លួនឯងបាន។

លោកថ្លែងថា៖ «ការកៀរគរប្រភពធនធានដើម្បីធានាដល់ការផ្គត់ផ្គង់សម្ភារផ្សេងៗក្នុងវិស័យសិល្បៈ វប្បធម៌ដល់ជនមានពិការភាពដែលមានលទ្ធភាពអាចប្រើប្រាស់បានគឺជាចំណុចដែលមិនអាចខ្វះបាន។ ការចងក្រងជាក្រុមសិល្បៈនិងសម្របសម្រួលដើម្បីជនមានពិការភាពអាចមានលទ្ធភាពចូលរួមកម្មវិធីសិល្បៈ វប្បធម៌ក្នុងកម្មវិធីរបស់ទូរទស្សន៍ ភាពយន្ត ល្ខោន និងសកម្មភាពវប្បធម៌ផ្សេងៗត្រូវបានដាក់បញ្ចូលក្នុងផែនការអាទិភាពនៃវិស័យពិការភាព»៕


No comments