សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ដឹងការពិតហើយ៖បើតាមការបញ្ជាក់ពីលោកអធិការក្រុងប៉ោយប៉ែតថាកាស៊ីណូហ្គូដវើល រឺស្រះទឹក មិនមានខ្មែរចូលលេងទេសូមបងប្អូនសារព័ត៌មានកុំមានការយល់ច្រឡំទៀត ដែលថាមានខ្មែរចូលលេងរឺមានសង្វៀនជល់មាន់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បន្ទាយមានជ័យ៖ផ្សាយថ្ងៃទី២៣.១១.២០២២ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដោយមានការយកចិត្តទុកដាក់ពីលោករវសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ជៀសវាងការភាន់ច្រឡំពីរបណ្ដាញព័ត៌មានផ្សព្វផ្សាយពាក់ព័ន្ធនឹងកាស៊ីណូហ្គូដវើល រឺហៅថាកាស៊ីណូស្រះទឹក មានខ្មែរចូលលេង លោកអធិការបានបញ្ជាកម្លាំងជំនាញចុះបើកការស៊ើបអង្កេតរហូតឈានដល់ឲ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យា ហាមមិនឲ្យខ្មែរចូលលេងស្រមតាមអនុសាសន៍របស់សម្តេចតេជោ ។

តែក្រោយៗមកទៀត ក៏មានបងប្អូនសារព័ត៌មានមួយចំនួនមានការភាន់ច្រឡំយករូបភាពចាស់ៗ រូបភាពបុគ្គលិកដែលជាខ្មែរ ចោទប្រកាន់ថាបណ្តោយឲ្យខ្មែរចូលលេង ហើយនឹងចោទប្រកាន់ថាមានល្បែងជល់មាន់ផងដែរ ។

ដូច្នេះ ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរ ក្នុងក្រុងប៉ោយប៉ែត សូមអំពាវនាវឲ្យបងប្អូន ក៏ដូចជាបងប្អូនអ្នកសារព័ត៌មាន សូមកុំមានការភាន់ច្រឡំដាក់បន្ទុកបន្តទៀតមកលើសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក្នុងការយកព័ត៌មានមិនច្បាស់ការ យករូបភាពចាស់ៗមកផ្សាយធ្វើឲ្យមានការភាន់ច្រឡំណាមួយ កាស៊ីណូហ្គូដ បើកមិនមានអ្វីដូចការចោទប្រកាន់ពីអ្នកសារព័ត៌មានមួយចំនួននោះទេ ។ 

បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក សៅ សារឿនអធិការក្រុងប៉ោយប៉ែតបានថ្លែងប្រាប់អង្គភាព( រស្មីក្រុងតាខ្មៅ )ឲ្យដឹងថាកាស៊ីណូកាស៊ីណូហ្គូដមានអាជ្ញាប័ណ្ណស្របច្បាប់ដោយមានការហាមពីម្ចាស់កាស៊ីណូបានដាក់សន្តិសុខហាមឃាត់យ៉ាងតឹងរឹងមិនឱ្យខ្មែរចូលលេងជាដាច់ខាត។ដើម្បីអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យខ្មែរចូលលេងជាដាច់ខាត។





No comments