សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទូហ្គេមបាញ់ត្រីខ្នាតយក្សជាច្រើនទូបង្កប់ក្នុងផ្សារទំនើបបឹងត្របែកផ្សារផ្លាហ្សាបើកលេងដោយរលូនមិនរំខានទៅដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌចំការមន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៨.១១.២០២២ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ ទូហ្គេមបាញ់ត្រីខ្នាតយក្ស និងប្រព័ន្ធអនឡាញគ្រប់ប្រភេទបង្កប់ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីអ្នកចាញ់ល្បែងម្នាក់មិនបញ្ចេញឈ្មោះបានលួចប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ} ដឹងថារូបគាត់ចាញ់លុយដោយសារល្បែងបាញ់ត្រី ជារៀងរាល់ថ្ងៃពេលខ្លះចាញ់អស់ពីខ្លួនដល់ថ្នាក់យកទូរសព្ឌ័ទៅបញ្ចាំបានលុយមកលេងទៀតពេលចាញ់អស់ដូចពាក្យចាស់លោកថា{សេះដាច់យកសេះតាម}ដើម្បីយកដើមមកវិញលោកត្រូវតែបង្ខំចិត្តយកម៉ូតូទៅដាក់បញ្ចាំយកលុយមកបន្តផ្សងសំណាងតែអកុសល យីអ៊ុនដាក់ អារក្សជាន់ ទើបធ្វើឱ្យគាត់ចាញ់មិនងើបមុខទើបបង្ខំចិត្តលក់ម៉ូតូនឹងទៅ។

ជុំវិញល្បែងស៊ីសងខាងលើបង្កប់ក្នុងផ្សារបឹងត្របែកផ្លាហ្សាពលរដ្ឋគ្រប់មជ្ឈដ្ឋានឃើញថាលួចបើកដំណើរការជារៀងរាល់ថ្ងៃដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌចំការមន។ហាក់បីដូចជាមានការបិទបាំង។ឬត្រូវដងត្រូវផ្លែគ្នារួចទៅហើយបានជាសម្ងំស្ងៀមមើលមិនឃើញទៅវិញ។

រីឯលោក យិន សាន អធិការខណ្ឌចំការមនអង្គភាពយើងមិនអាចសុំការបំភ្លឺនិងទាក់ទងបានទេដោយសារខលចូលគ្មានអ្នកលើក។

សង្ឃឹមថាលោកអធិការខណ្ឌនិងជ្រាបព័ត៌មានដឹកនាំកម្លាំងរបស់ខ្លួនចុះពិនិត្យធ្វើការបង្ក្រាបទាន់ពេលវេលា ចៀសវាង ប្រជាពលរដ្ឋ មានការរិះគន់ថាមានការបើកភ្លើងខៀវពីសំណាក់មន្ត្រីពាក់ព័ន្ធមូលដ្ឋានទើបទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រីនិងហ្គេមផ្សេងៗគ្រប់ភេទបង្កប់ក្នុងជាន់ទី៤ស្ថិតក្នុងផ្សារផ្សារបឹងត្របែកបានដោយរលូន។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងដឹកនាំកម្លាំងក្រោមឱវ៉ាទរបស់ខ្លួនចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសមួយកន្លែងនេះបានជាក់ជាមិនខាន!!ជៀសវាងការិះគន់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថាមានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានទើបអាចបែកដំណើរការបាន។

ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញសូមមេត្តាជួយចាត់មន្ត្រីជំនាញនៅស្នងការចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបផង។ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ សង្ឃឹមថាលោកអភិបាលរាជធានីភ្នំពេញនិងស្នងការរាជធានីភ្នំពេញនិងបង្ក្រាបបានចាក់ជាមិនខានដើម្បីភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចនិងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទាំងពី។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖0967117744/017279124




No comments