សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ចាប់ផ្ដើមបើកដំណើរការហើយទីតាំងសង្វៀនមាន់ និងអាប៉ោង-យូគីលំដាប់ VIP ដ៏ធំលួចបង្កប់ក្នុងអាគារយីហោ {ការជួលដ៏ធំ }នៅក្បែរចំណុចទីក្រុងកោះពេជ្រ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៨.១១.២០២២ ប្រភពបែកធ្លាយទីតាំងល្បែងស៊ីសងសង្វៀនមាន់អាប៉ោងយូគីដ៏ធំលំដាប់ vipបង្កប់ក្នុងអាគា {ការជួលដ៏ធំ} {ជាន់ទី៣ }ស្ថិតនៅ បណ្ដោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តើអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមនដូចគ្នាអាជ្ញាធរពាក់ព័ន្ធរាជធានីភ្នំពេញជ្រាបព័ត៌មាននេះដែរឬនៅ។

ប្រភពបន្តពីអ្នកលេងល្បែងម្នាក់មិនបញ្ចេញឈ្មោះប្រាប់ថាអង្គភាព {រស្មីក្រុងតាខ្មៅ}អោយដឹងថាបើសិនជាអ្នកសារព័ត៌មានមួយណាហ៊ានធ្វើការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងល្បែងស៊ីសងនៅចំណុចខាងលើនេះនឹងចាប់ខ្លួននិងដកអាជ្ញាប័ណ្ណដោយស្វ័យប្រវត្តិ អ្នកសារព័ត៌មានសង្ឃឹមថាការចុះផ្សាយល្បែងសងគឺជាការចូលរួមចំណែកនិងការទប់ស្កាត់រាប់បទល្មើសទៅក្នុងមូលដ្ឋានហើយសង្ឃឹមថាថ្នាក់ដឹកនាំនិងជ្រាបព័ត៌មាននេះ។

ជុំវិញល្បែងស៊ីសងលំដាប់ V i P ខាងលើពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមនដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញចុះពិនិត្យនិងសិក្សាជុំវិញល្បែងសុីសងកំពុងតែគៀងក ប្រជាពលរដ្ឋខ្មែរចូលទៅលេងដោយអាណាធិបតេយ្យនាំគ្នាភ្នាល់លុយ(១គូ)ខ្ទង់ពាន់ម៉ឺនដុល្លារ។

ប្រភពបែកធ្លាយបន្តពីអ្នកក្នុងចូលទៅលេងល្បែងថាទីតាំងនេះគឺជារបស់អ្នកមានអំណាចម្នាក់ដែលមានខ្នងបង្អែកពីក្រោយរឹងមាំ ទើបគេអាចបើកដំណើរការទីតាំងសង្វៀន(ជល់មាន់)នេះនៅក្បែងទីក្រុងកោះពេជ្របានហើយមិនមែនជាការបើកលេងលំៗនោះទេគឺលំដាប់ ViPតែម្តង។

កន្លងមកសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមានប្រសាសន៍ថារាល់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់សូមឲ្យមន្ត្រីពាក់ព័ន្ធក្នុង រាជធានី/ខេត្ត ធ្វើការបង្ក្រាបអោយទាន់ពេលជាពិសេសទីតាំងដែលមានពលរដ្ឋខ្មែរចូលលេងគឺមិនអនុញ្ញាតជាដាច់ខាត។បើសិនអាជ្ញាធរនៅក្នុង រាជធានី/ខេត្តមិនអនុវត្តរឺទប់ស្កាត់ សម្ដេច មិនញញើតនិងការដក់តំណែងនិងតួនាទីឡើយ។

ពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងមួយកន្លែងនេះលោក កៀង លក្ស័ អភិបាលខណ្ឌចំការមននិងលោក យិន សាន អធិការខណ្ឌចំការមននិងយកចិត្តដាក់ក្នុងការដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បង្ក្រាបទាន់ពេលវេលា។ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនជាច្រើនថាបើគ្មានការបើកដៃបើកភ្លើងជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន ទើបទីតាំងមួយកន្លែងនេះអាចដំណើរការបានទេ។

ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញសូមមេត្តាជួយចាត់មន្ត្រីជំនាញនៅស្នងការចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបផង។ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ សង្ឃឹមថាលោកអភិបាលរាជធានីភ្នំពេញនិងស្នងការរាជធានីភ្នំពេញនិងបង្ក្រាបបានចាក់ជាមិនខានដើម្បីភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចនិងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទាំងពី។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖0967117744/017279124









No comments