សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលប្រហែលចាញ់បារមីអ្នកមានលុយមានអំណាចកំពុងរំលោភយកដីផ្លូវសាធារណរបស់រដ្ឋធ្វើជាកម្មសិទ្ធទើបរក្សាភាពស្ងៀមស្ងាត់!!!វគ្គ២

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២៤.១១.២០២២ ប្រភពពីមន្ត្រីរដ្ឋបាលសាលាស្រុកខ្សាច់កណ្តាលម្នាក់មិនបញ្ចេញឈ្មោះលួចខ្សឹបខ្សៀវប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}ឲ្យដឹងថាមានអ្នកមានអំណាចម្នាក់កំពុងតែធ្វើរបងថ្មដ៏រឹងមាំបិទផ្លូវរបស់សាធារណៈរបស់រដ្ឋ ចុះទៅមាត់ទន្លេរធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយមានការសម្របសម្រួលពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ អង្គភាព យើងបានចុះទៅដល់ទីតាំងជាក់ស្ដែងមានការធ្វើបិទផ្លូវពិតប្រាកដមែននិងបានផ្តិតរូបភាពចុះផ្សាយជូនជាដំណឹងដល់លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលនិង លោក គង់ សោភ័ណ្ឌ ខេត្តកណ្ដាលដើម្បីជ្រាបជាព័ត៌មាន និង មានវិធារការទប់ស្កាត់ផងដែលមានទីតាំងផ្លូវចូលតាមស្ពានព្រែកថោង ជាប់ភោជនីយដ្ឋានមង្គលមេគង្គ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នៅខាងមាត់ទន្លេរ។

ប្រភពបន្តថា៖អ្នកមានអំណាចម្នាក់ អាចបិតផ្លូវធ្វើរបងថ្មដ៏រឹងមាំរបស់ផ្លូវសាធារណៈបាន ដោយមានដោះដូរនិងសម្របសម្រួល បញ្ចុះបញ្ចូលបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិព្រែកតាកូវ ជាថ្នូរនិងធ្វើផ្លូវ ប៉េតុងមួយខ្សែទទឹង២ម៉ែតបណ្តោយប្រវែង៦៥ ម៉ែត្រដើម្បីជាការលួងចិត្តដល់បងប្អូនប្រជាពលរដ្ឋកុំអោយរករឿងខ្លួន។

មានពលរដ្ឋម្នាក់មិនពេញចិត្តនិងទង្វើបែបនេះក៏បានបន្តថាក្នុងនាមជាប្រជាពលរដ្ឋមិនគួរណាហ៊ានអត្តនោម័តឃុបឃិតជាមួយអ្នកមានលុយមានអំណាចដើម្បីតែប្រយោជន៍បន្តិចបន្តួចហ៊ានយកផ្លូវសាធារណៈរបស់រដ្ឋធ្វើការដោះដូរជាថ្នូរផ្លូវបេតុងមួយខ្សែទល់តែសោះទៅវិញមិនខ្លាចញញើតនិងមន្ត្រីមានអំណាចក្នុងមូលដ្ឋានភូមិ/ឃុំ/ស្រុក/ក្នុងខេត្តកណ្តាលទាល់តែសោះពិតជាថ្លើមធំមែនឬក៏មានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងស្រុក/ខេត្ត រួចទៅហើយទើបបុគ្គលរូបនេះហ៊ានរៀបឥដ្ឋបិទផ្លូវបានដោយរលូនរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន។

បើតាមការបញ្ជាក់ពីលោក អឿ សំអ៊ន មេឃុំព្រែកតាកូវបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}យើងនាពេលល្ងាចនេះឲ្យដឹងថាលោកមិនបានដឹងរឿងហ្នឹងទេលោកបានប្រាប់ថាដោយមានម្ចាស់ដីអ្នកមានអំណាចម្នាក់មានឈ្មោះ កែ ណៃហ៊ួត បានទៅសម្របសម្រួលនិងជាមួយប្រជាពលរដ្ឋនិងជាថ្នូរចាក់ផ្លូវបេតុងមួយខ្សែប្រវែង៦៥ម៉ែត្រជូនប្រជាពលរដ្ឋដើម្បីការដោះដូរនិងសុំធ្វើការបិទផ្លូវមួយខ្សែដែលជាដីផ្លូវរបស់រដ្ឋជាប់ដីនិងរបងរបស់ខ្លួន ដែរមានទទឹង២ម៉ែត្រកន្លះ បណ្ដោយទល់និងទន្លេតែម្តង។

លោកមេឃុំបានបន្តប្រាប់ថាលោកបានដឹកកម្លាំងចុះពិនិត្យធ្វើការហាមឃាត់រើសរើវ៉ៃចោលជាពីរដងហើយតែម្ចាស់ផ្ទះនៅតែឌឺរឹងរូសព្យាយាមសម្រាប់សម្រួលជាមួយបងប្អូនប្រជាពលរដ្ឋមូលដ្ឋានដើម្បីដោះដូរធ្វើផ្លូវបេតុងមួយខ្សែដែលមានប្រវែង៦៥ ម៉ែត្រទទឹង២ម៉ែត្រតែគ្នាគាត់ ហើយម្ចាស់ដីមួយនេះព្យាយាមមកសម្របសម្រួលឲ្យលោកចូលរួមផ្តិតមេដៃតែលោកបដិសេធថាមិនចូលរួមទេគឺជារឿងខុសច្បាប់អស់លោកធ្វើអីបានជាមួយប្រជាពលរដ្ឋធ្វើទៅខ្ញុំមិនដឹងលឺទេ។

តាមប្រភពច្បាស់កាលពីមន្ត្រីក្នុងសាលាស្រុកម្នាក់បានប្រាប់អង្គភាព{ រស្មីក្រុងតាខ្មៅ } អោយដឹងថាក្នុងរឿងនិងមានមន្ត្រីម្នាក់ជាប្រធានការិយាល័យសេដ្ឋកិច្ចនៃសាលាស្រុកខ្សាច់កណ្ដាលជាអ្នកមានសមត្ថភាពចេញមុខទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋទើបមានការយល់ព្រមទើបអាចបិទដីផ្លូវរបស់សាធារណរបស់រដ្ឋបាន។

ជុំវិញបញ្ហាខាងលើពលរដ្ឋដាក់ការសង្ស័យថា៖លោក ចេង ឌីណា ទើបមកកាន់តំណែងជាអភិបាលស្រុកខ្សាច់កណ្ដាលទំនងប្រហែលជាចាញ់បារមីអ្នកមានលុយមានអំណាចទើបបណ្ដោយឲ្យអ្នកទាំងនោះធ្វើព្យុះធ្វើភ្លៀងដោយរំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬក៏មានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធទើបបានជារក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការណាចុះពិនិត្យនិងទប់ស្កាត់។

ប្រជាពលរដ្ឋរូបនោះកំពុងតែមានមន្ទិលនិងមានការសង្ស័យជាខ្លាំងឈានទៅដល់ថាប្រហែលជាមានការបើកដៃពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកខ្សាច់កណ្ដាលនិងខេត្តកណ្ដាលហើយមើលទៅទើបប្រជាពលរដ្ឋនិងអ្នកមានអំណាចហ៊ានរំលោភយកដីរបស់រដ្ឋ។

ជុំវិញការបិទផ្លូវរបស់សាធារណរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតើបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានសិទ្ធិវិនិច្ឆ័យអាចយកដីរដ្ឋធ្វើរការដោះដូរជាមួយអ្នកមានអំណាចបានដែរឬទេ។

ហេតុអ្វីបានជាមន្ត្រីមានអំណាចក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាលមិនមានវិធានការទប់ស្កាត់ទាល់តែសោះនៅតែបណ្ដែតបណ្ដោយឱ្យពលរដ្ឋទាំងនោះនាំគ្នាឃុបឃិតជាមួយអ្នកមានអំណាចហ៊ានប៉ះពាល់យកដីរដ្ឋទៅដោះដូរដើម្បីតែប្រយោជន៍បន្តិចបន្តួចទៅវិញ៕

ជុំវិញបញ្ហាខាងលើប្រជាពលរដ្ឋនិងអ្នកមានអំណាចឃុបឃិតគ្នាយកដីផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយជាថ្នូរនិងថ្នល់បេតុងមួយខ្សែ តើលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានចំណាត់ការយ៉ាងណាចំពោះបុគ្គលដែលរួមគំនិតហ៊ានបំពានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន៕ 

ពលរដ្ឋសង្ឃឹមថាលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងយកចិត្តទុកដាក់ក្នុងរឿងនេះនិងចាត់មន្ត្រីជំនាញខេត្តចុះពិនិត្យនិងសិក្សាឡើងវិញព្រោះថាដី​សាធារណៈ​របស់​រដ្ឋ​អាច​យក​ទៅ​ជួល​បាន​ ប៉ុន្តែ​វា​មិន​អាចយក​ទៅ​លក់​ ដោះ​ដូរ​ ផ្ទេរ​ ជាកម្មសិទ្ធិឯកជនរបស់ខ្លួនបានទេសូមអភិបាលខេត្តជួយស្រាវជ្រាវរូបបុគ្គលដែលឃុបឃិតរួមគណិតគ្នាដើម្បីមកអនុវត្តច្បាប់ផង។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។

ការិយាល័យនិពន្ធ៖0967117744/017279124














No comments