រណ្ដៅដីខ្នាតយក្ស១ន្លែងក្នុងភូមិក្រាំងតីឃុំថ្មីកំពុងចេញសកម្មភាពគ្រឿងចក្រជាច្រើនគ្រឿងជីកកាយដឹកជញ្ជូនយ៉ាងគគ្រឹកគ្រេងដោយ អួតអាងមានច្បាប់!!!
គេហទំព័រ រស្មីក្រុងតាខ្មៅចេញផ្សាយថ្ងៃទី១៥.១០.២០២២
ខេត្តកណ្តាល៖ ចេញផ្សាយថ្ងៃទី១៥.១០.២០២២ អាជីវកម្មរណ្ដៅដីខ្នាតយក្សកំពុងតែបញ្ចេញសកម្មភាពគ្រឿងចក្រជាវ្រើនគ្រឿងរបស់ខ្លួនជីកការយកអាចម៍ដីដល់ក្បាលប្រេតហើយដោយអួតអាងថា៖មានច្បាប់អនុញ្ញាតស្ថិតនៅភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងបញ្ចេញសកម្មភាពដឹកជញ្ជូនខ្សាច់និងអាចម៍ដីយ៉ាងសកម្ម ដោយគ្មានខ្វល់ពីផលប៉ះពាល់ដល់បរិស្ថាន ដូចជាការបាក់ស្រុតដីស្រែប្រជាពលរដ្ឋនៅជិតខាងបន្តិចសោះឡើយ។
តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ការដ្ឋានរណ្ដៅដីយក្សខាងលើកំពុងតែមមាញឹកដំណើរការគ្រឿងចក្ររបស់ខ្លួនយ៉ាងសកម្មបញ្ចេញសកម្មភាពកាប់គាស់កាយយកអាចម៍ដី ដោយគ្មាន អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ចេញមុខចុះមកពិនិត្យបន្តិចសោះឡើយ។
ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា មិនត្រឹមតែកាប់គាស់កាយយកអាចម៍ដី ដែលមានទំហំជាង១០ហិតតា និងមានជម្រៅជ្រៅដល់ក្បាលប្រេត ដោយគ្មានខ្វល់ពីបញ្ហាបាក់ស្រុតដីស្រែរបស់ប្រជាពលរដ្ឋជិតខាងនោះទេ ការដ្ឋានមួយនេះប្រើប្រាស់រថយន្តខ្នាតយក្សធំៗ បើកបរក្នុងល្បឿនលឿន មិនគ្របអោយបានត្រឹមត្រូវ គ្មានគោរពតាមគោលការណ៍ច្បាប់ ធ្វើឱ្យធ្លាក់ដីរាយប៉ាយពាសពេញផ្លូវ បង្កឱ្យខូចខាតបាក់ស្រុតផ្លូវ បង្កការភ័យខ្លាចចំពោះការធ្វើដំណើររបស់ពលរដ្ឋ។
បើយោងតាមការបំភ្លឺតាមរយៈទូរស័ព្ទពី៖លោកម្នាក់ ដែលជាមេការដ្ឋានរណ្ដៅដី បានអះអាងថា ក្រុមហ៊ុនរបស់របស់ខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវចេញពីក្រសួងរ៉ែ និងថាមពល និងអះអាងថា ក្រុមហ៊ុនរបស់ខ្លួនជាអ្នកធ្វើផ្លូវ ទោះបីជាមានការខូចខាតផ្លូវក៏ ក្រុមហ៊ុនគាត់ជាអ្នកធ្វើ ដែរ។ មេការរូបនោះបានបញ្ជាក់ ដោយរិះគន់ទៅអាជ្ញាធរ ដែនដី ថា អាជ្ញាធរភូមិឃុំមិនមានការអភិវឌ្ឍផ្លូវទាំងនោះទេ គឺមានតែក្រុមហ៊ុនរបស់គាត់ទេជាអ្នកធ្វើផ្លូវទាំងអស់ ដូច្នេះហើយខូចក៏ខូចទៅ ចាំធ្វើឡើងវិញ។
ព្រមទាំងចោទជាសំណួរមកវិញថា ពេលក្រុមហ៊ុនរបស់គាត់ធ្វើផ្លូវ និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងស្រុកកណ្តាលស្ទឹងម្តេចក៏មិនមានអ្នកមកសួរផង?
មេការដដែលរូបនោះបានបញ្ជាក់ដោយថាបើសិនជាសារព័ត៌មានផ្សាយពីការដ្ឋានរណ្ដៅដីយក្សរបស់គាត់ក៏ផ្សាយចុះ ក៏ក្រុមហ៊ុនរបស់គាត់មិនខ្លាចនោះទេ ព្រោះគាត់អាងមានច្បាប់ អនុញ្ញាត និងអាងថាជាអ្នកធ្វើផ្លូវ មិនតែប៉ុណ្ណោះ មេការរូបនោះ និយាយថា ចង់ទៅដល់ក្រសួងក៏បានដែរ។ នេះហើយជាចរឹកអ្នកមានអំណាចមានលុយ រកស៊ីទទួលប្រយោជន៍តែឯង មិនខ្វល់ពីបញ្ហាសុខភាពសុវត្ថិភាពសាធារណៈ បាក់ស្រុតនោះទេ ពោលគឺធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ជុំវិញទៅនឹងច្បាប់អនុញ្ញាត អាជីវកម្ម មេការការដ្ឋានរណ្ដៅដីយក្សនោះ មិនហ៊ានបង្ហាញឲ្យសារព័តមានយើងឃើញនោះទេ។ដោយឱ្យខាងសារព័ត៌មានទៅសួរលោក អ៊ូច សាវឿន ចៅហ្វាយស្រុកកណ្ដាលស្ទឹង បើចង់ដឹង?
បើយោងតាមប្រភពខ្លះៗ បានខ្សឹបខ្សៀវថា រណ្ដៅដីយក្សដល់ក្បាលប្រតមួយកន្លែងនេះ ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ពោលគឺ លួចលាក់ឃុបឃិតនិងអាជ្ញាធរពាក់ព័ន្ធរួចអស់ហើយ។
ករណីនេះប្រជាពលរដ្ឋជាច្រើនក៏បានលើកឡើងដែរថាលោក អ៊ូច សាវឿន ចៅហ្វាយស្រុកកណ្តាលស្ទឹង ហាក់ដូចជាប្រងើយកន្តើយខ្លាំងណាស់ចំពោះបញ្ហានេះ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក អ៊ូច សាវឿន ចៅហ្វាយស្រុកកណ្ដាលស្ទឹង បានថ្លែងមកកាន់ អង្គភាព{ រស្មីក្រុងតាខ្មៅ }ថា៖ការដ្ឋានរណ្ដៅដីយក្សដល់ក្បាលប្រេតមួយកន្លែងខាងលើ គេមានច្បាប់ចេញពីក្រសួងរ៉ែនិងថាមពល មិនពាក់ព័ន្ធនិងលោកឡើយដោយមូលហេតុថាផុតដៃរបស់លោកហើយ។ចំណែកលោក អ៊ុង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានថ្លែងឲ្យដឹងថា ការដ្ឋានរណ្ដៅដីខាងលើនេះ មានអាជ្ញាប័ណ្ណ ប៉ុន្តែបានផុតសុពលភាពទៅហើយ។
ជុំវិញពាក់ព័ន្ធរណ្ដៅដីជីកដល់ក្បាលប្រេតដូចខាងលើពលរដ្ឋសង្ឃឹមថា៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងយកចិត្តទុកដាក់ជួយចាត់មន្ត្រីជំនាញរ៉ែថាមពលខេត្តចុះពិនិត្យមើលការដ្ឋានរណ្ដៅដីយក្សដល់ក្បាលប្រេតខាងលើនិងទីតាំងលាងខ្សាច់ ជាច្រើនកន្លែងក្នុងស្រុកកណ្ដាលស្ទឹងកំពុងតែធ្វើឲ្យប្រជាពលរដ្ឋ មិនសប្បាយចិត្តនោះទេនឹងកំពុងគិតគេងធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋដើម្បីជាផលប្រយោជន៍។៕
ជាពិសេសពលរដ្ឋសំណូមពរ៖លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងរ៉ែនិងថាមពលចុះពិនិត្យទីតាំងរណ្ដៅដីខ្នាតយក្សជីកដល់ក្បាលប្រែតមួយកន្លែងនេះដើម្បីធ្វើការពិនិត្យជាក់ស្តែងជៀវាងមានបុគ្គលខិលខូចមួយចំនួនរួចគិតគេងប្រវែងពន្ធរដ្ឋធ្វើឱ្យបាត់បង់នៃចំណូលពន្ធរបស់រដ្ឋ។
No comments