សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមខិលខូចមួយចំនួន បានរួមគំនិតគ្នា បង្កើតមន្ទីរពេទ្យព្យាបាលជំងឺ ដែលមានឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ បានយ៉ាងអណាធិបតេយ្យ នៅតាមបណ្តាលរាជធានីខេត្ត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖យោងតាមប្រភពព័ត៌មាន ដែលក្រុមការងារសារព័ត៌មានយើងទទួលបាន ឱ្យដឹងថា៖ មន្ទីរពហុព្យាបាល និងសម្ភព ជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានវេជ្ជបណ្ឌិត ឈ្មោះ កែវ ការីណូ ជាមេក្លោងធំបានកំពុងតែបំបែកសាខាជាច្រើនទីតាំង ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។

តាមប្រភពព័ត៌មាននោះបានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា៖ ទីតាំងមន្ទីពេទ្យដែលធំជាងគេស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានយីហោ «មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ» និងទីតាំងតូចល្មមស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានយីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» និងទីតាំងផ្សេងទៀតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានការចូលរួមភាគហ៊ុនជាមួយភាគីពាក់ព័ន្ធជាច្រើននាក់ដែលជាជនខិលខូច ដើម្បីរួមគំនិតគ្នាបង្កើតមន្ទីរពេទ្យនេះឡើង។

ប្រភពព័ត៌មានបានបន្ថែមទៀតថា៖ មន្ទីរពហុព្យាបាលនិងសម្ភព សុវណ្ណ រិទ្ធីសក្ដិ ដែលមានវេជ្ជបណ្ឌិត ឈ្មោះ កែវ ការីណូ  ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មិនមានច្បាប់ច្បាស់លាស់ត្រឹមត្រូវនោះទេ (ពោលគឺ)មានអ្នកឈរឈ្មោះនៅពីក្រោយ ដោយប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ហើយគ្រប់គ្រងដោយឈ្មោះ កែវ ពិសិដ្ឋ ដែលមិនមានវិជ្ជាជីវៈខាងសុខាភិបាលនោះទេ គឺមួយថ្ងៃៗដើរលេងតែល្បែង។ ហើយឈ្មោះ កែវ ពិសិដ្ឋ រូបនោះ បានបង់លុយក្នុងមួយឆ្នាំចំនួន៥ពាន់ដុល្លារចូលទៅហោប៉ៅអ្នកដែលឈរកាងឈ្មោះបង់ប៉ាតង់។

ហើយមួយទៀត មន្ទីរពហុព្យាបាល និងសម្ភព សុខ សុវណ្ណ ស្ថិតស្រុកពញាឮ ខេត្តកណ្តាល ក៏គ្រប់គ្រងដោយឈ្មោះ កែវ ពិសិដ្ឋ និងប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដោយទីតាំងមួយនេះកំពុងតែចាប់ផ្ដើមបើកដំណើរការបណ្តើរៗហើយ។

ប្រភពបន្តទៀតថា៖ មន្ទីរពហុព្យាបាលនិងសម្ភព ទាំងអស់ខាងលើនេះ មានលោក កែវ ពិសិដ្ឋ ដែលជាសាច់ឈាមបង្កើតជាមួយវេជ្ជបណ្ឌិត កែវ ការីណូ ដោយលោក កែវ ពិសិដ្ឋ រូបនេះបានតាំងខ្លួនជាដុកទ័រ ប្រចាំការនៅខណ្ឌមានជ័យ និងនៅស្រុកពញាឮ ដោយមិនមានសញ្ញាប័ត្រជាវេជ្ជបណ្ឌិត ឬដុកទ័រឡើយ (មានន័យថា) លោក កែវ ពិសិដ្ឋ បានប្រើប្រាស់ប៉ាតង់របស់អ្នកដទៃ ដើម្បីបំភ័ន្តភ្នែកថ្នាក់ដឹកនាំនិងមហាជនតែប៉ុណ្ណោះ ព្រោះក្នុងមួយឆ្នាំៗ លោក កែវ ពិសិដ្ឋ រូបនេះបានជះលុយរាប់ពាន់មុឺនដុល្លារដល់អ្នកកាងនៅពីក្រោយខ្នង។

កាន់តែហួសចិត្តទៀតនោះ ឃើញថាទីតាំងមួយកន្លែងនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល គឺមានការឃុបឃិតជាមួយគ្នីគ្នាជាច្រើននាក់ (សុំលាក់ឈ្មោះសិន) ដែលជាបក្សពួករបស់ ឈ្មោះ កែវ ពិសិដ្ឋ ដោយបក្សពួកទាំងនោះបានរួមគំនិតគ្នាបើកអាជីវកម្មមន្ទីរពេទ្យព្យាបាលជំងឺដោយមិនខ្វល់ពីបញ្ហាផ្លូវច្បាប់។

ជុំវិញទៅនឹងករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីខាងមន្ទីរពេទ្យទាំងនោះបានទេព្រោះទូរស័ព្ទខលចូលគ្មានអ្នកទទួល។

គួរបញ្ជាក់ដែរថា៖ លោក កែវ ពិសិដ្ឋ ដែលតាំងខ្លួនជាអ្នកចេះដឹងខ្ពស់ផ្នែកសុខាភិបាល និងឧទ្ទិសនាមខ្លួនជាដុកទ័រ តែងតែនិយាយភាសាសត្វជេរប្រមាថឆ្កែ មិនសូវនៅកន្លែង ដើរលេងតែល្បែង បង្កើតបក្សពួក រួមគំនិតគ្នាជាមួយជនខិលខូចបើកអាជីវកម្មក្នុងវិស័យសុខាភិបាលដោយខុសច្បាប់ ព្រោះតែអាងឈ្មោះ កែវ ការីណូ។

ដូចបានរៀបរាប់ខាងលើនេះមហាជនជាច្រើនសូមអំពាវនាវទទូចស្នើសុំដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត មេត្តាជួយចាត់វិធានការបន្ទាន់ផង ចំពោះមន្ទីរពហុព្យាបាលនិងសម្ភ ទាំងអស់ ដែលមេធំឈ្មោះ កែវ ការីណូ នៅពីក្រោយខ្នង៕



No comments