សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការស្រុកភ្នំក្រវាញឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួច!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តពោធិ៍សាត់៖នៅថ្ងៃទី ២.៩.២០២២ វេលាម៉ោង ១០ និង ៣០នាទីព្រឹក សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានទទួលពាក្យ បណ្ដឹងពីជនរងគ្រោះឈ្មោះ ជាតិ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្ដឹងបទលួច (លុយ និងគ្រឿងអលង្ការ) នៅមន្ទីរពេទ្យស្រុកភ្នំក្រវាញ ស្ថិតនៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយកាលពីថ្ងៃទី ៣១.៨.២០២២ វេលាម៉ោង ៣ និង ២០នាទីទៀបភ្លឺ ជនរងគ្រោះ បានជូនប្រពន្ធឈ្មោះ អឿន សម្ជស្ស អាយុ១៨ឆ្នាំ ដែលជិតគ្រប់ខែលឺពោះត្រៀមទៅសម្រាលកូននៅមន្ទីពេទ្យបង្អែក ស្រុកភ្នំក្រវាញ ហូតដល់ម៉ោង ១០ និង ២០នាទីយប់ថ្ងៃខែឆ្នាំដដែល ក៏បានទុកកាប៊ូបលុយនៅលើក្បាលគ្រែដេក ដោយ នៅក្នុងកាប៊ូបនោះមានលុយខ្មែរចំនួន ១៦៥០០០០រៀល (មួយលានហុកសិបប្រាំម៉ឺនរៀល) និងគ្រឿងអលង្ការចំនួន មានដូចជា ខ្សែកស្វីសបន្តោងរូបមាន់ ធ្វើ អំពីផ្លាកទីន ទំហំ ២៨២លី*២៨ ចំនួន០១ខ្សែ និងខ្សែដៃកថាចំនួន០៣កង

ធ្វើអំពីផ្លាកទីន ទំហំ៣៥៦លី*២៨ និងចិញ្ចៀនត្បូង ០១វង់ធ្វើអំពីផ្លាកទីនទំហំ ៨.១លី*២៨ ចំនួន០១វង់ ហើយក៏នាំគ្នា ដេកតែម្ដង។ លុះដល់ថ្ងៃទី ១.៩.២០២២ វេលាម៉ោង ៥ និង ៣០នាទីព្រឹក ពេលជនរងគ្រោះភ្ញាក់ពីដេក ស្រាប់តែបាត់ លុយ និងគ្រឿងអលង្ការដែលទុកក្នុងកាប៊ូលុយ និងស្បែកជើងម៉ាក GAMBOl ពណ៌ក្រហម ចំនួន១គូរ នោះតែម្ដង។

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួច និងមានការយកចិត្តទុកដាក់ពី លោក តាន់ គារិទ្ធ អធិការស្រុកភ្នំក្រវាញបានបញ្ជារកម្លាំងប៉ុស្តិ៍នគរបាលឃុំលាច ចុះធ្វើការស្រាវជា្រវ និងស៊ើប អង្កេតករណីខាងលើទើដឹងថា ៖ កាលពីនៅថ្ងៃទី ១.៩.២០២២ វេលាម៉ោង ៣ និង ២០នាទីទៀបភ្លឺ ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ វុធថង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានទៅមន្ទីរបង្អែកស្រុកភ្នំក្រវាញ ស្ថិតនៅភូមិឃុំខាងលើ ពេលទៅដល់ជនសង្ស័យក៏បានដើរទៅ អាគាសម្រាប់ស្ដ្រីសម្រាលកូន មានសភាពស្ងប់ស្ងត់ ដោយអ្នកជម្ងឺដេកលក់អស់ ក៏ឃើញការបូបលុយរបស់ស្ដ្រីពោះធំម្នាក់ឈ្មោះ អឿន សម្ភស្ស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលដាក់នៅលើក្បាលដំណេកដែលដេកនៅលើគ្រែ ឃើញដូចនេះខ្លួនក៏ដើរទៅ រូតកាបូបលុយនោះ ហើយ លួចយកលុយចំនួនច ១៦៥០០០០រៀល (មួយលានហុកសិបប្រាំម៉ឺនរៀល) ខ្សែកស្វីសបន្តោងរូបមាន់ ធ្វើ អំពីផ្លាកទីន ទំហំ ២៨២លី*២៨ ចំនួន០១ខ្សែ និងខ្សែដៃកថាចំនួន០៣កងធ្វើអំពីផ្លាកទីន ទំហំ៣៥៦លី*២៨ និងចិញ្ចៀនត្បូង ០១វង់ធ្វើអំពីផ្លាកទីនទំហំ ៨.១លី*២៨ ចំនួន០១វង់ ព្រមទាំងស្បែង ជើងម៉ាក GAMBOl ពណ៌ក្រហម ចំនួន១គូរ ក្រោយពីលួចយកបានហើយជនសង្ស័យក៏រត់គេចខ្លួនមកផ្ទះតែម្ដង។ 

លុះដល់វេលាម៉ោង ៧ និង ០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែរ ជនសង្ស័យបានទៅរៀននៅវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ តាមធម្មតា ហូតដល់វេលាម៉ោង ១ និង ១៥នាទីថ្ងៃ ខ្លួនបានទិញគណនីហ្វេសប៊ុកឈ្មោះ Mlbb Sell តាមអនឡាញ តម្លៃ ៥០$ (ហាសិបដុល្លាអាមេរិក) ដោយយកលុយដែលខ្លួនលួចបាននោះផ្ញើរឲ្យគេ តាមរយះភ្ញាក់ងាវីងវេលុយ ក្រោយមកដល់វេលាម៉ោងប្រហែល ១ និង ៤៥នាទីថ្ងៃខែឆ្នាំដដែរ ខ្លួនបានយក ខ្សែកស្វីសបន្តោងរូបមាន់ ធ្វើ អំពីផ្លាកទីន ទំហំ ២៨២លី*២៨ ចំនួន០១ខ្សែ និងខ្សែដៃកថាចំនួន៣កង

ធ្វើអំពីផ្លាកទីន ទំហំ៣៥៦លី*២៨ និងចិញ្ចៀនត្បូង ០១វង់ធ្វើអំពីផ្លាកទីនទំហំ ៨.១លី*២៨ ចំនួន០១វង់ ដែលលួចបាននៅមន្ទីរពេទ្យស្រុកភ្នំក្រវាញ យកទៅលក់ឲ្យឈ្មោះ យុន ទីណា ភេទប្រុស អាយុ៣៣ឆ្នាំ រស់ នៅភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្ត្ពពោធិ៍សាត់ ដែលជាអ្នកលក់គ្រឿងអលង្ការ នៅក្នុងផ្សារស្រុក ភ្នំក្រវាញ បានលុយចំនួន ២០០០០០០រៀល (ពីរលានរៀល) ហើយក៏យកលុយដែលលក់គ្រឿងអលង្ការ នេះបូកជាមួយនិងលុយដែលខ្លួនលួចបាននៅមន្ទីរពេទ្យទៅទិញទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូនដប់មួយ ប្រូម៉ា ពណ៌ស្លែ ០១គ្រឿងតំលៃ ២២០០០០០រៀល (ពីរលានម្ភៃម៉ឺនរៀល) ពីតូបលក់ទូរស័ព្ទដៃរបស់ ឈ្មោះ ខៀវ សុផារី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោយពីទិញទូរស័ព្ទដៃបានហើយ ដល់វេលាម៉ោង ២ និង ១០នាទីថ្ងៃខែឆ្នាំដដែរ ខ្លួនក៏បានជិះម៉ូតូយក ទូរស័ព្ទដៃដែលទិញបាននោះ យកទៅផ្ទះសង្សាឈ្មោះ រ៉ាត់ ឌីណា ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិសន្ទ្រែ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពេលទៅដល់ខ្លួនក៏បានប្រគល់ទូរស័ព្ទដែលទិញបាននោះ ឲ្យទៅ សង្សាតែម្ដង ព្រមទាំងថែមលុយឲ្យគាត់ចំនួន ៦៥០០០០រៀល (ហុកសិបប្រាំម៉ឺនរៀល) ទៀតផងដែរ ក្រោយមកខ្លួនក៏បានជិះម៉ូតូទៅរៀននៅសាលាតែម្ដង ចំណែកឯលុយដែលនៅសល់ចំនួន ៦០០០០០រៀល (ហុកសិបម៉ឺនរៀល) ខ្លួនបានយកទៅបង់ថ្លៃរៀនគួរ និងចាក់សាំម៉ូតូ ព្រមទាំងទិញសម្ភារះប្រើប្រាស់ផ្ទាល់ខ្លួន ទាំងអស់។

លុះដល់ថ្ងៃទី ២.៩.២០២២ វេលាម៉ោង ១១ និង ១៥នាទីព្រឹក ពេលខ្លួនចេញពីរៀនមកដល់ផ្ទះ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញតែម្ដង។ 

បញ្ចាក់ចំពោះជនសង្ស័យឈ្មោះ ចាន់ វុធថង សារភាពថាខ្លួនធ្លាប់ចូលរួមប្រព្រឹ្តបទល្មើសលួច (ម៉ូតូ)ចំនួន ១គ្រឿង ម៉ាកហុងឌ្រីមស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ពោធិសាត់ 1H-5022 លេខតួ ND125M.9878410 លេខម៉ាស៊ិន ND125ME-9878410 នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ស្ថិតនៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាមួយជនសង្ស័យឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២៤.២.២០២២ វេលាម៉ោង ៦ និង ០០នាទីព្រឹក។

ចំពោះជនសង្ស័យឈ្មោះ សុខ ចន្ថា ដែលបានចូលរួម ធ្វើសកម្មភាពលួចម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់កាលពីថ្ងៃទី ៧.៥.២០២២ រួចហើយ។

ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។



No comments