សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពលរដ្ឋស្នើសុំលោក សុខ លូ និងលោក សាត គឹមសានស្នងការខេត្តបាត់ដំបងជួយចាត់មន្ត្រីជំនាញចុះទប់ស្កាត់និងបង្ក្រាបទីតាំងជល់មាន់អនឡាញដុះស្លែរមួយកន្លែងនៅក្បែងសាលារៀនសុវណ្ណភូមិខាងលិចផ្សារបឹងឈូក!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖ផ្សាយ​ចេញ​ថ្ងៃ​ទី០៧.០៩.២០២២ ទីតាំងបើកល្បែងសុីសងភ្នាល់ជល់មាន់អនឡាញរាប់លាននៅក្បែងសាលារៀនសុវណ្ណធ្វើអោយប៉ះពាល់ដល់ការសិក្សារបស់សិស្សខាងលិចផ្សារបឹងឈូកស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងកំពុងមានការព្រួយបារម្ភនិងរិះគន់ជាខ្លាំង គណៈពេលវត្តមានល្បែងស៊ីសងជល់មាន់អនឡាញមួយកន្លែង កំពុងធ្វើព្យុះធ្វើភ្លៀងនិងគំរាមកំហែងដល់ពលរដ្ឋស្លូតត្រង់ធ្វើមាតាបិតាសិស្សមិនពេញចិត្ត តើអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមានចំណាត់ការយ៉ាងណាចំពោះវត្តមានទីតាំងល្បែងសុីសងមួយកន្លែងនេះរឺក៏ទុកនៅបណ្តែតបណ្តោយបន្តទៀតដោយមិនខ្វល់ពីសុខទុកនិងសុវត្ថិភាពដល់ពលរដ្ឋរបស់ខ្លួន!!!

ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនតែមានមន្ទិលក្នុងចិត្តនិងអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងក្រុងបាត់ដំបងក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងខេត្ត ទាំងមូលហាក់បីដូចជាព្រងើយកន្តើយមិនខ្វល់មិនបញ្ចេញសកម្មភាពណាចុះបង្ក្រាបទីតាំងល្បែងស៊ីសងរីកដូចផ្សិតក្នុងដែនរបស់ខ្លួនទាល់តែសោះនៅតែបណ្តែតបណ្តោយអោយមានការបើកភ្នាល់លុយគ្នាយ៉ាងអាណាធិបតេយ្យដោយមិនមានចំណាត់ការបង្ក្រាប។

តើអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងបាត់ដំបងគិតយ៉ាងណារាល់ បញ្ហាបទល្មើសល្បែងសុីសងក្នុងមូលដ្ឋានរីកផ្សិតឬគិតថាគឺជាល្បែងប្រជាប្រិយកំពុងពេញនិយមចំពោះប្រជាពលរដ្ឋទើបមិនបង្ក្រាប។

ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មានបានចុះផ្តិតរូបភាពដល់ទីតាំងហើយឃើញថាមានបើកលេងល្បែងស៊ីសងពិតប្រាកដមែនក៏បានចុះផ្សាយព័ត៌នមានដើម្បីជាការជូនដំណឹងដល់មន្រ្តីពាក់ពន្ធក្នុងមូលដ្ឋានបានជ្រាបនិងចុះបង្ក្រាបផង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាត់ដំបងទាំងមូលកំពុងតែអស់ជំនឿលើលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ហាក់បីដូចជាមិនសកម្មក្នុងការដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យនិងទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងក្នុងដែនរបស់ខ្លួន ទើបធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះរីកដូចផ្សិតក្នុងក្រុងបាត់ដំបងនិងផ្តល់ភាពក្តៅក្រហាយដល់ក្រុមគ្រួសារពួកគាត់ធ្វើឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែចាញ់ល្បែង។

ពលរដ្ឋនិងមហាជពជាច្រើនក្នុងមូលដ្ឋានក្រុងបាត់ដំបងនាំគ្នារិះគន់លើកឡើងថា៖ លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង គួតែភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលស្រមោលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើសង្គមនិងផលប្រយោជន៍ជូនប្រជាពលរដ្ឋនក៏ដូចជាប្រយោជន៍ជាតិទាំងមូលកុំខ្លាចបែកឆ្នាំងសូមចូលរួមទប់ស្កាត់ដើម្បីបញ្ជាស់សកម្មភាពអំពើចោរកម្មដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានយើងចុះផ្សាយព័ត៌មានដើម្បីរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននិងសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដោយសារតែល្បែងបានផ្ដល់ភាពក្តៅក្រហាយដល់ពួកគាត់ធ្វើឱ្យគ្រួសារពួកគាត់បែកបាក់ដោយល្បែង។

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក សុខ លូ អភិបាលខេត្តលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង គួរតែយកចិត្តទុកដាក់បន្តិចក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទនិងមន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងបាត់ដំបងផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាទីតាំងបើកលេងល្បែងសុីសងខាងលើ និងបង្ក្រាបបានជាក់ជាខាងក្រោមការយកចិត្តទុកដាក់ដើម្បីភូមិឃុំមានសុវត្ថិភាពអោយប្រសិទ្ធខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន!!!

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។

ការិយាល័យនិពន្ធ៖0967117744/017279124





No comments