សេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តកណ្តាលជាសាធារណះ!!!
សូមគោរពចូលមកលោក រស់ ផុនចាន់និមល ចៅក្រមសាលាដំបូងខេត្តកណ្ដាល!!!
កម្មវត្ថុ៖ សំណើសុំបញ្ជូនតាមរយៈការផ្សាយជាសាធារណៈនៅសាលក្រមរដ្ឋប្បវេណីលេខ ០០៤ ស.រ.ឍ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្ដាល ទៅឲ្យសហចុងចម្លើយឈ្មោះ ជា អុីម និងឈ្មោះ គង់ សុវណ្ណមរតក ។
យោង៖ សំណុំរឿងរដ្ឋប្បវេណីលេខ ១២១ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ២០២០ របស់សាលាដំបូងខេត្តកណ្ដាល។
តបកម្មវត្ថុ និង យោងខាងលើ នាងខ្ញុំសូមជម្រាបជូន លោកចៅក្រម មេត្តាជ្រាបថាកាលពីថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២២ តុលាការបានបញ្ចប់នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់លើសំណុំរឿងរដ្ឋប្បវេណីលេខ ១២១ ចុះថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២០ និងបានប្រកាសជាសាធារណៈដោយកំបាំងមុខចុងចម្លើយឈ្មោះ ជា អុីម និងឈ្មោះ គង់ សុវណ្ណមរតក។ ដូច្នេះដើម្បីកុំឲ្យយឺតយ៉ាវដល់នីតិវិធីរបស់តុលាការ ក៏ដូចជាកុំឲ្យបាត់បង់ផលប្រយោជន៍ស្របច្បាប់របស់នាងខ្ញុំ និងដើម្បីឲ្យសហជុងចម្លើយបានទទួលសាលក្រមលេខ ០០៤ ស.រ.ឍ ចុះថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០២០ របស់សាលាដំបូងខេត្តកណ្ដាល នាងខ្ញុំសូមស្នើសុំដល់តុលាការមេត្តាចាត់បញ្ជូនសាលក្រមដែលទាក់ទងនឹងសំណុំរឿងខាងលើតាមការផ្សាយជាសាធារណៈ។
អាស្រ័យដូចបានរៀបរាប់ខាងលើសុំលោក ចៅក្រម មេត្តាសម្រេចតាមការស្នើរសុំដោយអនុគ្រោះ។
សូម ឯកឧត្តមប្រធាន មេត្តាទទួលនៅការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ (ហេង ពៅ)
No comments