សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកល្បែងសុីសង(ជល់មាន់អនឡាញ)ដ៏ធំបង្កប់ក្នុងតារ៉ាងបាល់ទះមួយកន្លែងសង្កាត់ស្ពានថ្មផ្លូវចូលបុរីMLសូមអាជ្ញាធរខណ្ឌដង្កោរគួរយកចិត្តទុកដាក់ចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយ​ចេញ​ថ្ងៃ​ទី០២.០៩.២០២២ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោរកំពុងមានការព្រួយបារម្មណ៍និងរិះគន់យ៉ាងខ្លាំងគណៈពេលវត្តមានទីតាំងបើក{ជល់មាន់អនឡាញ}បង្កប់ក្នុងតារ៉ាងបាល់ទះផ្លូវចូលបុរី ML ស្ថិតក្នុងភូមិព្រែកជ្រៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ បែជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប??តើឲ្យបងប្អូនប្រជាពលរដ្ឋទៅរំពឹងអ្នកណាបើអាជ្ញាធរសមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបផង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងខណ្ឌដង្កោរក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងមូលហាក់បីដូចជាមិនបញ្ចេញសកម្មភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងរីកដូចផ្សិតទាល់តែសោះ។

ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}បានចុះផ្តិតរូបភាពដល់ទីតាំងហើយឃើញថាមានបើកលេងល្បែងស៊ីសងពិតប្រាកដមែនក៏បានចុះផ្សាយព័ត៌មានដើម្បីជាការជូនដំណឹងដល់មន្រ្តីពាក់ព័ន្ធក្នុងមូលដ្ឋានបានជ្រាបនិងចុះបង្ក្រាបផង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោរ ទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រោមហេតុផលថា៖ល្បែងសុីសងបើកលេងរីកផ្សិតបែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌដង្កោរ មិនចេញសកម្មភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែប្ដីចាញ់ល្បែង។

ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោរទាំងមូលបានសំណូមពរលោក ជឹម សុីថា អធិការខណ្ឌដង្កោរ ម្ដងហើយម្ដងទៀត តែលោកអធិការរូបនេះហាក់បីដូចជាមិនអើតពើរដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យនិងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងក្នុងដែលរបស់ខ្លួនទាល់តែសោះឬក៏អធិការមិនហ៊ានបង្ក្រាបព្រោះខ្លាចបែកឆ្នាំងបាយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌដង្កោរនិងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ដុះក្លែល ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់សកម្មភាពអំពើចោរកម្មដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងចុះផ្សាយព័ត៌មានដើម្បីរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននិងសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដោយសារតែល្បែងបានផ្ដល់ភាពក្តៅក្រហាយដល់ពួកគាត់ធ្វើឱ្យគ្រួសារពួកគាត់បែកបាក់ដោយល្បែង។

ប្រជាពលរដ្ឋសង្ឃឹមថា៖ឯឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងខណ្ឌដង្កោរផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាឯឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ និងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីឧត្តមដើម្បីភូមិឃុំមានសុវត្ថិភាពអោយប្រសិទ្ធខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន!!!

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។

ការិយាល័យនិពន្ធ៖0967117744/017279124



No comments