សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកណេតមួយកន្លែងបណ្តោយផ្លូវ៤៦៦ត្រូវកម្លាំងគណ:បញ្ចាការឯកភាពខណ្ឌចំការមនចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅវេលាម៉ោង ១០:៥០នាទីយប់ត្រូវនិងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក កៀង ល័ក្ស ទើបមកកាន់តំណែងជាលោកអភិបាលខណ្ឌចំការមនបានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះស្រាវជ្រាវនិងពិនិត្យធ្វើការបង្ក្រាបទីតាំងបើកណេតនិងបៀរការ៉ាត់លេងល្បែងស៊ីសងដោយខុសច្បាប់ត្រង់ចំណុចបណ្តោយផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញនិងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពលរដ្ឋក្នុងមូលដ្ឋានអបអរសាទរជាខ្លាំងចំពោះលោកកៀង ល័ក្ស ទើបមកកាន់តំណែងជាអភិបាលខណ្ឌចំការមន បានបញ្ចេញស្នាដៃដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងបើកលេងល្បែងសងខុសច្បាប់ភ្នាល់លុយតាមអុិនធើណេតនិងកំពុងបង្កអាហារនិភ័យផ្ដល់ភាពក្តៅក្រហាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពលរដ្ឋសង្ឃឹមថាលោក កៀង ល័ក្ស ទើបមកកាន់តំណែងជាអភិបាលខណ្ឌចំការមននិងយកចិត្តទុកដាក់ក្នុងការបន្តដឹកនាំគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងសុីសងក្នុងដែនរបស់ខ្លួនជាបន្តបន្ទាប់បានជាមិនខាន និងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនៃការបង្ករបង្កើតបទល្មើស។សូមអគុណ



No comments