សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះអញ្ជើញក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ . ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត . ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ . ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងពិធី ក្រុងពលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹក

ក៏មានការ អញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត អភិបាលរងក្រុង អាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជន ជាច្រើននាក់ ផងដែរ ។

រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបើកការដ្ឋានសាងសង់នាព្រឹក នេះ​ ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​ ដែលនៅ​ក្នុង​ចំណោម​សមិទ្ធិ​ផល​ជា​ច្រើន​ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល មានការ ឧបត្ថមពី សប្បុរសជន ជាម្ចាស់ការសុីណូ  និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ៕ 



No comments