សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អោយពលរដ្ឋសង្ឃឹមអ្វីទៀតបើទីតាំងបើកល្បែងស៊ីសង បើកណេត{ចាក់បាល់}នៅបណ្តោយផ្លូវ៤៦៦សង្កាត់បឹងត្របែក សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមនមិនមានសមត្ថភាពចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី២៩.០៨.២០២២ ប្រជាពរដ្ឋជាច្រើនខណ្ឌចំការមនទទូចស្នើសុំសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌចំការមនម្តងហើយម្ដងទៀតដើម្បីចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងបើកណេតចាក់បាល់និងល្បែងផ្សេងៗមួយកន្លែងក្នុងចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ តើលោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមនថ្មីមានចំណាត់ការយ៉ាងណាដែរឺក៏ទុកបណ្តែតបណ្ដោយអោយឲ្យពលរដ្ឋក្នុងមូលដ្ឋានដែនរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយល្បែង។

ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយទើបកើតមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌចំការមនមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋកំពុងក្តៅក្រហាយមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។អំពើចោរកម្មផ្សេងៗកើតចេញពីល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌមិនយកចិត្តទុកដាក់។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក យិន សាន អធិការខណ្ឌចំការមន ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែជាលោកអធិការមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបប៉ុន្មានផង។

ជុំវិញល្បែងស៊ីសងបង្កអាហានិភ័យនិងផ្តល់ភាពក្តៅក្រហាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើតើលោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមន តើគួរយកចិត្តទុកដាក់ក្នុងការបង្ក្រាបដែររឺទេ??រឺនៅបណ្តោយអោយមានការបើកលេងល្បែងសុីសងបន្តទៀតដោយមិនខ្វះពីសុខទុកនិងសុវត្តិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងពេលថ្ងៃនិងពេលយប់។រឺក៏ទុកចិញ្ចឹមឆ្នាំបាយបន្តមិនអាចខ្វះបានទើបគ្មានវិធាការបង្ក្រាប!!!

ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមន គួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំមន្ត្រីជំនាញមានវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើផងដើម្បីបញ្ចេញស្នាដៃនិងស្វាគមន៍មកកាន់តំណែងជាលោកអភិបាលខណ្ឌថ្មីនិងរួមចំណែកក្នុងទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ!!!

ក្រុមការងាអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់មោ៉ងធ្វើការ។។

ការិយាល័យនិពន្ធ៖0967117744/017279124




No comments