សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកល្បែងស៊ីសងជល់មាន់មួយកន្លែងក្នុងភូមិសង្វាន ឃុំព្រៃខ្លា តើលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរមានវិធានការចុះបង្ក្រាបដែរឬទេ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តព្រៃវែង៖ចេញផ្សាយថ្ងៃទី២៦.០៨.២០២២ ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងតែសម្តែងការព្រួយបារម្ភជាខ្លាំងគណៈពេលទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់អនឡាញមួយកន្លែងស្ថិតក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកស្វាយអន្ទរ។

ក្រុមការងារអង្គភាពសារព័ត៌មានចុះទៅដល់ទីតាំងឃើញមានការបើកល្បែងស៊ីសងក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយដើម្បីជូនដំណឹងដល់មន្ត្រីក្នុងស្រុកស្វាយអន្ទរអោយជ្រាបនិងមានវិធានការទប់ស្កាត់ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងបង្កហានិភ័យនិងផ្តល់ភាពក្តៅក្រហាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានក្រុងព្រៃវែងតែងតែទទូចនិងសំណូមពរទៅដល់មន្ត្រីពាក់ព័ន្ធក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅស្រុកស្វាយអន្ទរ គួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងសុីសងមួយកន្លែងនេះផង។

ពលរដ្ឋក្នុងមូលដ្ឋានឃុំព្រៃខ្លាតែងតែលើកឡើងថា៖លោក អ៊ុង ផាន គួរតែយកចិត្តទុកដាក់ដឹកនាំមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យនឹងធ្វើការបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានដែលរបស់ខ្លួនមិនគួរណាបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងដោយសេរីយ៉ាងអាណាធិបតេយ្យកំពុងបង្កភាពក្តៅក្រហាយនិងអាហារនិភ័យដល់បងប្អូនប្រជាពរដ្ឋរស់នៅក្នុងមូលដ្ឋានមិនថាពេលយប់ឬពេលថ្ងៃ។

ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) បើកដំណើរការលេងរាល់ថ្ងៃចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភិតភ័យថា ទីតាំងខាងលើនេះ សម្បូរមនុស្សចេញចូលយ៉ាងសកម្មដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលថ្ងៃនិងពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមិនយូមិនឆាប់ប្រាកដជាមានអំពើចោរកម្មផ្សេងៗដូចជា៖ចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់គ្នាដោយសារកាភ្នាល់ល្បែង គោសផ្ទះប្រជាពលរដ្ឋនិងកើតអំពើហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន»ព្រោះថាល្បែងស៊ីសងជាដើមចមនៃការបង្កបង្កើតបទល្មើសផ្សេងៗក្នុងមូលដ្ឋាន!គួរគប្បីមន្តី្រជំនាញពាក់ព័ន្ធក្នុងក្រុងព្រៃវែងមានវិធានការចុះបង្ក្រាបផង។ជៀសវាងប្រជាពលរដ្ឋនិងមហាជនអស់សង្ឃឹមនិងភាពជឿជាក់លើសមត្ថកិច្ចដែលមានអំណាចក្នុងរដ្ឋាននិងដាក់ការសង្ស័យថាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបគ្មានវិធានការចុះបង្ក្រាប។គួរគប្បីមានវិធានការចុះបង្ក្រាបផង។។

ជុំវិញល្បែងសុីសងខាងលើពលរដ្ឋនិងមហាជនស្នើដល់លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង គួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងខាងលើផង។ ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុក/ក្រុងមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអរគុណ

ការិយាល័យនិពន្ធ៖0967117744/017249124



No comments