សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ថ្លែងអំណរគុណដល់ម្ចាស់អំណោយ ក្រុមហ៊ុន កាសុីណូ LPP SKY ព្រមទាំងសហការី បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃពុធ ៦កើត ខែ ស្រាពណ៍ ឆ្នាំ ខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត ថ្លែងអំណរគុណដល់ម្ចាស់អំណោយក្រុមហ៊ុនកាសុីណូ LPP SKY ព្រមទាំងសហការី ដែលបានឧបត្ថម្ភ រួមមានដូចខាងក្រោម៖

១-អង្ករ ៥០០គីឡូក្រាម

២-ទឹកបរិសុទ្ធ ៥០យួរ

៣-មី ៥កេសធំ

៤-ថវិកា ១,០០០,០០០រៀល

ជូនដល់កងកម្លាំង នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត យកមកប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ 

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណដល់ម្ចាស់អំណោយ និងសហការី សូមប្រកបមុខរបររកស៊ីនិងទទួលទានមានបាន មានសុខភាពល្អ និងជួបពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ🙏។





No comments