សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយក្រុមហ៊ុន អេសា៊ ខមមើសវើត (ខេមបូឌា)ឯ.ក មិនទូរទាត់ថ្លៃអីវ៉ាន់ជូនអតិជនរាល់ការបញ្ញើររបស់អតិថិជនមានការខកខាន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅយប់វេលាម៉ោង០៦និង៣០នាទីត្រូវនិងថ្ងៃទី០២ខែសីហាឆ្នាំ២០២២មានប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានទំនាក់ទំនងមកអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}អោយជួយផ្សាយពាក់ពន្ធ័និង ក្រុមហ៊ុន អេសា៊ ខមមើសវើត (ខេមបូឌា)ឯ.ក ដែលមានអស័យដ្ឋានផ្លូវ OCIC ក្រោយវិមានអាហារ#681 ផ្លូវបឹងទទឹងថ្ងៃ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានទទួលបញ្ញើរបស់អតិថិជនខាងប៉ោយប៉ែតដើម្បីផ្ញើទៅក្រៅប្រទេស USA ដែលមានវិក័យបត្រឈ្មោះក្រុមហ៊ុន អេស៊ា អិចប្រេស(ខេមបីឌា) AISA EXPRESS (cambodia) លេខកូដ (1300)

ដែលមានសាខា ផ្ទះលេខA1 ផ្លូវ103 ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានទទួលទំនិញ ផ្ញើពីប្រទេសកម្ពុជា ទៅប្រទេស USA ដែលមានប្រភេទមុខទំនិញដូចជា៖

១/ត្រីងៀត-ត្រីឆ្អើរ-ត្រីហើម 

២/ជ្រក់ត្រសក់

៣/កាហ្វេសុខភាព-គ្រឿងសំអាង

៤/ចង្រឹត ជ្រក់ស្វាយ

មានទម្ងន់78គីឡូ ដោយមានតម្លៃ1084.2$

វិក័យបត្រទី២ មាន៖កាបូបប្រេន ទម្ងន់ 40 គីឡូ ដែលមានតម្លៃ 760$ សរុបទឹកប្រាក់ទាំងអស់ស្មើនិង1844.2

ដែលបានផ្ញើពីក្រុងប៉ោយប៉ែតមកភ្នំពេញដែលមានលេខអ្នកទទួល(017 600 816) របស់ក្រុមហ៊ុនក្រុមហ៊ុន អេសា៊ ខមមើសវើត(ខេមបូឌា)ឯ.កនៅថ្ងៃបរិឆ្ឆេតទី 01/04/ 2022 ដើម្បីធ្វើការផ្ញើតាមក្រុមហ៊ុនទៅប្រទេសUSA( អាមេរិក)តែមកដល់ពេលនេះ អីវ៉ាន់នៅមិនទាន់ទៅដល់ទេដោយខាងក្រុមហ៊ុន អេសា៊ ខមមើសវើត(ខេមបូឌា)ឯ.ក បានចេញសេចក្តីជូនដំណឹងថា៖សូមប្រកាសទៅដល់អតិថិជនដែលខាងក្រុមហ៊ុនបានទទួលធ្វើសេវាកម្មបញ្ញើក្រៅប្រទេសនឹងទៅដល់ហើយមានការខូចខាតដោយមានការយឺតយា៉វក្នុងការដឹកជញ្ជូនពុំទាន់ពេលវេលាដូចបានការកំណត់បញ្ជាក់ខាងក្រុមហ៊ុនសូមធ្វើការធានាលើការទទួលខុសត្រូវលើបញ្ញើដែលមានការបាត់បង់ និង មានការខូចខាតទៅតាមតម្លៃទំនិញនីមួយៗ ទៅតាមទីផ្សារជាក់ស្ដែងនិងថ្លៃបញ្ញើរ 100% វិញ ទៅជូនអតិថិជនវិញ។

យោងទៅលើបញ្ញើរ និង ការសន្យាធ្វើការសំណង់មិនតាមការកំណត់ជូនអតិថិជនដោយហេតុមានបញ្ហាជាប់គាំងទំនិញនៅប្រទេសថៃ ដែលធ្វើឲ្យមានការបញ្ជាយឺតយ៉ាវ ក្នុងការដឹកជញ្ជូនមិនបានតាមការកំណត់ខាងក្រុមហ៊ុននឹងសូមធ្វើការបញ្ជូនទំនិញត្រឡប់មកវិញទៅតាមប្រភេទទំនិញនីមួយៗដោយតាមការកំណត់រយៈពេលដូចខាងក្រោម៖

ទំនិញត្រឡប់នៅជើងទី១ថ្ងៃទី ១២/០៦/២០២២ &ជើងទី២ ថ្ងៃទី ១៨/០៦/២០២២ ដើម្បីធ្វើការត្រួតពិនិត្យនៅពេលបញ្ជូនទំនិញមកដល់វិញ ជាក់ស្តែងនៅមុខទំនិញរបស់អតិថិជនបញ្ញើរនីមួយៗ ចំពោះការ ការទូទាត់នៃប្រាក់សំណង់ខាងក្រុមហ៊ុនសូមធ្វើនៅថ្ងៃទី៣០/០៦/២០២២ ហើយចំពោះអតិថិជនដែលមានការយឺតយ៉ាវនៅសំណង់ដែលមានរយៈពេលចាប់ពី ១ខែ ឡើងទៅខាងក្រុមហ៊ុននិងធ្វើការសំណង់ជូនអតិថិជនវិញនិងបូករួមជំងឺចិត្ត ១០% បន្ថែមក្នុងការទូទាត់។

ដោយហេតុខាងលើខាងក្រុមហ៊ុននឹងធ្វើការទំនួសខុសត្រូវដោយគ្រប់ចំនួន សូមអតិថិជនទាំងអស់មេត្តាអនុគ្រោះពីខាងក្រុមហ៊ុនយើងខ្ញុំផង។

ក្នុងនោះដែលក្រុមហ៊ុនបានបញ្ចាក់យ៉ាងមុឺងមាត់ថា៖បើសិនជាខាងក្រុមហ៊ុនមិនទទួលខុសត្រូវទៅតាមការកំណត់ខាងលើនោះខាងយើងខ្ញុំនឹងយល់ព្រមទទួលខុសត្រូវទៅតាមផ្លូវច្បាប់នៃប្រទេសកម្ពុជាដែលបានកំណត់ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានចុះហត្ថលេខាពីប្រធានក្រុមហ៊ុន។

រហូតដល់ពេលនេះខាងក្រុមហ៊ុន អេសា៊ ខមមើសវើត (ខេមបូឌា)ឯ.ក នៅមិនបានទូទាត់ថ្លៃអីវ៉ាន់ជូនអតិថិជននៅឡើយទេដោយមានលក្ខខណ្ឌថ្ងៃនេះថ្ងៃនោះរហូតដល់អតិថិជនទ្រាំមិនបានបានសំណូមពរដល់អង្គភាពសារព័ត៌មានយើងធ្វើការចុះផ្សាយដើម្បីឲ្យក្រុមហ៊ុនមួយនេះចូលខ្លួនដោះស្រាយរាល់ទំនិញនិងថ្លៃសេវាដែលបានផ្ញើនិងថ្លៃជម្ងឺចិត្តដែលបានកំណត់និងកិច្ចសន្យាជូនដំណឹងឬ 10% បន្ថែមសង្ឃឹមថាក្រុមហ៊ុននិងចូលខ្លួនដោះស្រាយជាមួយអតិថិជនឱ្យបានទាន់ពេលវេលាតាមការសន្យាកំណតជាមួយអតិថិជន!! ចៀសវាងអតិថិជនប្ដឹងទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តទៅតាមផ្លូវច្បាប់សូមអរគុណ។

ការិយាល័យនិពន្ធ៖0967117744/017279124




No comments